ថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ០២:៣ ០ នាទី រសៀល នៅសាលប្រជុំនៃសភាពាណិជ្ជកម្មកម្ពុជា មាន រៀបចំកិច្ចប្រជុំក្រុមការងារ ទី១ “កសិកម្ម និងកសិឧស្សាហកម្ម ” ផ្នែកឯកជន នៃវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព អ្នកឧកញ៉ា ឧកញ៉ា ឯកឧត្ដម និង មន្ត្រីថ្នាក់ដឹកនាំក្រុមហ៊ុនជាច្រើនរូបទៀត។
អ្នកឧកញ៉ា ឧកញ៉ា ឯកឧត្ដម និង មន្ត្រីថ្នាក់ដឹកនាំក្រុមហ៊ុន បានបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនោះមានដូចជា ឯកឧត្ដម ឧកញ៉ា បណ្ឌិត ម៉ុង ឬទ្ធី សហប្រធានក្រុមការងារ ទី១ “កសិកម្ម និងកសិឧស្សាហកម្ម ” ផ្នែកឯកជន និងមានវត្ត ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកសម្របសម្រួលក្រុមការងារទាំង ១៣ ផ្នែកឯកជន វត្តមាន បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានក្រុមការងារទី១ ផ្នែកឯកជន វត្តមាន ឧកញ៉ា តែ តាំងប័រ សហប្រធានក្រុមការងារទី៣ ផ្នែកឯកជន វត្តមាន ឧកញ៉ា តាន់ គឺមមេង សហប្រធានក្រុមការងារទី ១២ ផ្នែកឯកជន វត្តមាន ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងមានចូលរួមពីសំ ណាក់សមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា សមាគមអ្នកអភិវឌ្ឍន៍កៅស៊ូនៅកម្ពុជា តំណាងសភាពាណិជ្ជកម្មអឺរ៉ុប ក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធនឹងក្រុមការងារផ្នែកកសិកម្ម និងកសិឧស្សាហកម្មជាច្រើនរូបទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិគ្រោះពិភាក្សា និងប្រមូលយកនូវបញ្ហាប្រឈម និងកង្វល់នានារបស់ផ្នែកឯកជន ទាក់ទងទៅនឹងវិស័យកសិកម្ម និងកសិឧស្សាហកម្មនៅកម្ពុជា ដើម្បីដាក់ចូលទៅក្នុងកិច្ចប្រជុំ ដើម្បីស្នើសុំដំណោះស្រាយពីសំណាក់ដៃគូរដ្ឋាភិបាលនាពេលខាងមុខ។
ជាលទ្ធផលកិច្ចប្រជុំបានពិគ្រោះពិភាក្សា និងប្រមូលយកនូវបញ្ហាប្រឈម និងកង្វល់នានារបស់ផ្នែកឯកជនយ៉ាងផុសផុល។
កិច្ចប្រជុំនេះ បានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៤:៣០ នាទីរសៀល ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាទីមោទនៈ។
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកក្រុមការងារសភាពាណិជ្ជកម្មកម្ពុជា 099 984 989 / [email protected]
ប្រភព៖ សភាពាណិជ្ជកម្មកម្ពុជា Cambodia Chamber of Commerce