អង្គុយមួយកន្លែង សម្លឹងមើលចុងភៅចម្អិនម្ហូបជប៉ុនហុយៗ ១០មុខជូនពិសារ មាននៅភោជនីយដ្ឋានលូស៊ីស

កម្សាន្ត

ទទួលយកនូវបទពិសោធន៍ភ្លក់ឱជារសឈុតម្ហូបអាហារជប៉ុន Teppanyaki ដែលជារសជាតិម្ហូបតាមបែបប្រពៃណីរបស់ជនជាតិជប៉ុន មាននៅភោជនីយដ្ឋាន Lucius Japanese & Western Restaurant ។ ឈុតម្ហូប Teppanyaki Set Menu បណ្ដុំទៅដោយម្ហូបល្បីៗប្រមាណ ១០មុខ និងស្រានៅសាកិជប៉ុន នៅភោជនីយដ្ឋានលូស៊ីស កំពុងមានប្រជាប្រិយភាពកាន់តែខ្លាំងពីសំណាក់អតិថិជន គ្រប់វ័យ ដែលនិយមចូលចិត្តញ៉ាំម្ហូបបែបជប៉ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការឱ្យដឹងពី លោក នៅ រ៉ាដូ អ្នកគ្រប់គ្រងទូទៅប្រចាំភោជនីយដ្ឋាន លូស៊ីស បញ្ជាក់ថា នៅភោជនីយដ្ឋានលូស៊ីស យើងគិតពី ឱជារស និងរសជាតិដើម នៃឈុតម្ហូបអាហារជប៉ុនជូនអតិថិជនមិនឱ្យខកបំណងឡើយ។ អតិថិជន ដែលប្រាថ្នាចង់ញ៉ាំឈុតម្ហូបជប៉ុន គ្រប់ប្រភេទ លូស៊ីស គឺជាជម្រើសស័ក្តិសមបំផុត។

តាមការសាកសួរបន្ថែមពី អ្នកគ្រប់គ្រងទូទៅប្រចាំហាងលូស៊ីស ដែលមានបទពិសោធន៍ និងធ្លាប់ជាចុងភៅឆ្នើម ទាំងក្នុង និងក្រៅប្រទេសរូបនេះ ពន្យល់ថា គ្រប់គ្រឿងផ្សំ និងវត្ថុធាតុដើមនៃម្ហូបអាហារ នៅភោជនីយដ្ឋាន លូស៊ីស គឺនាំចូលមកដោយផ្ទាល់ថ្មីៗ និងស្រស់ៗ ពីប្រទេសជប៉ុនផ្ទាល់តែម្ដង។

គ្រប់មុខម្ហូបនៅភោជនីយដ្ឋាន លូស៊ីស បណ្ដុំទៅចុងភៅចំណានៗ មានបទពិសោធន៍ចម្អិនម្ហូបតាមភោជនីយដ្ឋាន និងសណ្ឋាគារល្បីៗលំដាប់ផ្កាយច្រើនឆ្នាំ។ គ្រឿងផ្សំ និងត្រីសាច់ ទាំងអស់ ដែលច្នៃចេញជាមុខម្ហូបជូនអតិថិជនពិសារ សុទ្ធតែជាវត្ថុធាតុដើមធម្មជាតិ Organic ដែលបាននាំចូលដោយផ្ទាល់ពីតំបន់ខុសៗគ្នាក្នុងប្រទេសជប៉ុន ដូច្នេះ ធានាថាគ្រប់មុខម្ហូបទាំងអស់ ដែលចម្អិនថ្មីៗជូនអតិថិជន អាចរក្សានូវរសជាតិដើមឈ្ងុយឆ្ងាញ់ មានអនាម័យខ្ពស់និងគុណភាពបែបជប៉ុន ១០០% ។

ចំពោះតម្លៃសម្រាប់ឈុតម្ហូប Teppanyyaki ដែលមានមុខម្ហូបចំនួន ១០មុខ និងស្រាសាកិជប៉ុន ឬស្រាក្រហមទាំងនេះ មានតម្លៃត្រឹមតែ ៧៥ដុល្លារប៉ុណ្ណោះ សម្រាប់គ្នា ២នាក់។ ក្រៅពីឈុតមុខម្ហូបជប៉ុនល្បីៗ នៅលូស៊ីស ក៏មានលក់ម្ហូបខ្មែរ ម្ហូបអឺរ៉ុប និងម្ហូបបែបអាស៊ី ដែលភ្ញៀវអាចកុម្ម៉ង់បានតាមចិត្តផងដែរ។ ក្រៅពីនេះ ក៏មានស្រា និងភេសជ្ជៈចម្រុះសម្បូរបែប ដូចជា៖ ស្រាក្រឡុកជប៉ុនសាកិ ស្រាសជប៉ុន ស្រាក្រហមមកពីប្រទេសបារាំង ឈីលី អូស្ត្រាលី និងជម្រើសវីស្គីល្បីៗជាច្រើនទៀតផងដែរ។

ក្រៅពីឈុតម្ហូប Teppanyaki Set Menu ភោជនីយដ្ឋាន Lucius Japanese & Western Restaurant ក៏មានជម្រើសម្ហូបជប៉ុនជាច្រើនប្រភេទផ្សេងទៀត ដែលសុទ្ធតែជាម្ហូបល្បីឈ្មោះបោះសំឡេងជាសកល មានដូចជា៖ Sushi, Sashimi និងម្ហូបបែបជប៉ុន រួមទាំងម្ហូបបែបអឺរ៉ុបជាច្រើនមុខទៀតផងដែរ។

ភោជនីយដ្ឋាន លូស៊ីស Lucius Japanese & Western Restaurant , Lucius Teppanyaki & BBQ និងLucius Cafe & Bakery មានទីតាំង ស្ថិតនៅអាគារលេខ 372​ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ភ្នំពេញ (ក្នុងបរិវេណអាគារ Prince Times Square ខាងជេីងស្ពានអាកាសក្បាលថ្នល់ ១០០ម៉ែត្រ)។ ចាប់បើកលក់ជូនអតិថិជនចាប់ពីម៉ោង៖ 6:30 ព្រឹក ដល់ 11 យប់។ លេខទូរស័ព្ទទំនាក់ទំនង និងកក់ទុកមុន៖ 095 911 118 | 010 441 118 ឬទីតាំងផ្ទាល់ផែនទី google map៖ https://goo.gl/maps/xxZGhbagVWvnFb2B7