ពលរដ្ឋ​ខ្មែរ​ទៅលេង​កោះជេជូ មិន​បាច់មាន​ទិដ្ឋាការទៀតទេ

សង្គម​ និង​សេដ្ឋកិច្ច

ស្ថាន​ឯកអគ្គរាជទូតកម្ពុជា​ប្រចាំនៅ​សាធារណរដ្ឋកូរ៉េ​បាន​ចេញ​សេចក្ដីជូនដំណឹង ដល់​ពលរដ្ឋខ្មែរ​ដែលមានបំណង​ធ្វើដំណើរកម្សាន្ត​ទៅកាន់កោះជេជូ នៃសាធារណរដ្ឋកូរ៉េ ពុំចាំបាច់មានទិដ្ឋការទៀតនោះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់​អ្នកធ្វើដំណើរដែលកាន់លិខិត ឆ្លងដែនផ្លូវការ (Official passport) និងការទូត (Diplomatic passport) អាចធ្វើដំណើរកម្សាន្ត​ទៅកោះទេសចរណ៍ដ៏ពេញនិយមនេះ​ដោយមិនបាច់ប្រើទិដ្ឋាការចាប់ពីថ្ងៃ ០១ ខែ​មិថុនា​ឆ្នាំ​២០២២។

ដោយឡែក អ្នកដំណើរទៅកោះជេជូ ដែលកាន់លិខិតឆ្លងដែនធម្មតា (Normal passport) រួចមានបំណងចង់បន្តដំណើរទៅតំបន់ផ្សេងៗទៀតនៃសាធារណរដ្ឋកូរ៉េ ត្រូវស្នើសុំនិងទទួលការអនុញ្ញាតការបន្តការស្នាក់នៅតំបន់ (Permission for Extension of Sojourn Area) ពីប្រធានការិយាល័យអន្តោប្រវេសន៍នៃកោះ ជេជូ ជាមុនសិន។

កោះជេជូ​ ជា​កោះទេសចរណ៍ដ៏ល្បីល្បាញ​មួយ​របស់ប្រទេស​កូរ៉េ​ខាងត្បូង ដែលមានទីតាំង​​ស្ថិត​នៅ​ដាច់​ពី​ខេត្ត​ដទៃ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង។ កោះ​ជេជូ បាន​រួម​ចំណែក​រក​ប្រាក់​ចំណូល​សេដ្ឋកិច្ច​ជាតិ​កូរ៉េ ដោយ​បាន​ស្រូប​យក​ភ្ញៀវ​ទេសចរ​រាប់​លាន​នាក់​ក្នុង​មួយ​ឆ្នាំ។