ទឹកអប់ល្បីរបស់បារាំង បើកសាខានៅ AEON MALL អតិថិជនតម្រង់ជួររង់ចាំ៤ម៉ោង ទើបទិញបាន

សង្គម​ និង​សេដ្ឋកិច្ច

ទឹកអប់ល្បីដ៏របស់ប្រទេសបារាំងយីហោ GENTLEMAN បានបើកសាខារបស់ខ្លួននៅប្រទេសកម្ពុជា ពោលគឺនៅ​ផ្សារទំនើប AEON MALL ប៉ុន្តែ​ក្នុង​ដំណាក់​កាល​ទើប​បើក​នេះ​ អតិថិជន​សម្រុក​ទៅ​ទិញ​ច្រើន​ រហូត​ដល់​​ភ្ញៀវ​ខ្លះ​ត្រូវ​រង់ចាំ​ក្នុង​ជួរ​ដល់​ទៅ​៤ម៉ោង ទើប​អាច​ទិញ​បាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណនីហ្វេសប៊ុកឈ្មោះ Noun Kakada ​​បាន​បង្ហោះសារ​កាល​ពី​ម្សិល​មិញ​ថា៖ “ព្រះជាម្ចាស់​អើយ! ទឹកអប់ដ៏​ល្បីល្បាញ GENTLEMAN បានបើកសាខានៅកម្ពុជាហើយ។ កាល​ពី​២​ឆ្នាំ​មុន ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង ខ្ញុំ​បាន​ទិញ​ទឹក​អប់​មួយ​ដប​នេះ។ នេះជាប្រភេទទឹកអប់ដ៏ល្បីល្បាញ និងមានប្រវត្តិជិត ៦០ ឆ្នាំ។ វាមានក្លិន​ក្រអូប​ឈ្ងុយឆ្ងាញ់ មិនខ្លាំង ហើយអាចរក្សាក្លិនបានយូររហូតដល់ ៤៨ ម៉ោង។ តាំងពីប្រើក្លិននេះមក ខ្ញុំមិនអាចប្រើ​ក្លិន​ផ្សេងជំនួសបានទេ ព្រោះវាពិតជាសាកសមនឹងខ្ញុំណាស់។ ប៉ុន្តែ​ដោយសារ​វា​លក់​តែ​នៅ​ប្រទេស​បារាំង ខ្ញុំ​តែងតែ​បញ្ជា​ទិញ​ពី​បារាំង​មក​កម្ពុជា”។

“ម្សិលមិញ​ពេល​ដឹង​ថា GENTLEMAN បើក​សាខា​នៅ AEON MALL ខ្ញុំ​ក៏​ទៅ​ទិញ​ភ្លាម។ ខ្ញុំ​ត្រូវ​រង់ចាំ​ក្នុង​ជួរ​ជិត​៤​ម៉ោង ទើប​ទិញ​បាន​តម្លៃ​ល្អ​លក់ ៥០% ។ ប៉ុន្តែថ្ងៃនេះ ក្រុមហ៊ុនបានប្រកាសថា ដោយសារមានអតិថិជនចូល​ហាង​ច្រើន ទើបបើកគេហទំព័រពិតប្រាកដ ដើម្បីឲ្យអតិថិជនទិញតាមអនឡាញ នៅតែលក់ ៥០% ហើយនៅ​មាន​ការដឹកជញ្ជូនដោយឥតគិតថ្លៃ។ នេះ​មិន​យុត្តិធម៌​សម្រាប់​ខ្ញុំ​ទេ”។ លោក​បាន​បញ្ជាក់​បន្ថែម។