សម្តេចតេជោ ចង់ឱ្យអាស៊ានដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ២០៣៤ ឬ ២០៣៨

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​​​មាន​បំណង​ចង់​ឱ្យ​អាស៊ាន​ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup ឆ្នាំ​២០៣៤ ឬនៅ​​ឆ្នាំ​២០៣៨។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​ឱកាស​ទទួល​ និង​លើក​ពាន​រង្វាន់​បាល់ទាត់ពិភពលោក នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២២​នេះ​ សម្តេច​បាន​រំលេច​ក្នុង​សុន្ទរកថា​ ថា​សម្រាប់​ឆ្នាំ​២០២២​នេះ ក្នុង​នាម​សម្តេច​ជា​ប្រធាន​អាស៊ាន សម្តេច​ចង់​ឃើញ​អាស៊ាន​មាន​ចក្ខុវិស័យ និង​ផែនការ​ដេញ​ថ្លៃ​ធ្វើ​ម្ចាស់​ផ្ទះ​ការ​ប្រកួត​កីឡា​បាល់ទាត់ពិភពលោក (FIFA World Cup) នៅ​ឆ្នាំ​២០៣៤ ឬ ២០៣៨ ​​ដែល​​សម្តេច​នឹង​ពិនិត្យ​មើល​លទ្ធភាព​ស្នើសុំ​ឱ្យ​បណ្តា​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​គាំទ្រ និង​ជំរុញ​គំនិត​ផ្តួចផ្តើម​នេះ​ ឱ្យ​ក្លាយ​ជា​ការ​ពិត។

ជាក់ស្តែង ទ្វីប​អាស៊ី​ទើប​នឹង​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​តែ​២លើក​ប៉ុណ្ណោះ គឺ​ក្នុង​ឆ្នាំ​២០០២ នៅ​ប្រទេស​កូរ៉េ-ជប៉ុន និង​ឆ្នាំ​២០២២ នៅ​ទីក្រុង​ដូហា ប្រទេស​កាតា។ ទទឹម​នឹង​នេះ​ អាស៊ាន​គួរ​ពិចារណា​លើក​ការ​ដាក់​បេក្ខភាព​ដេញ​ថ្លៃ​សម្រាប់​ឆ្នាំ ២០៣៤ ឬ ២០៣៨ ដើម្បី​បំពេញ​បន្ថែម​គុណ​តម្លៃ​នៃ​កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ និងកីឡា​ក្នុង​សហគមន៍​អាស៊ាន​ឱ្យ​កាន់​តែ​រឹងមាំ ជាមួយ​ភាពសុខដុម​រមនា​រវាង​បណ្តា​ប្រទេស​ជាសមាជិក ​តាម​រយៈការ​ទាញយកកម្លាំងសេដ្ឋកិច្ចពិភពលោក មក​បំពេញ​ការ​ខ្វះខាត​របស់​អាស៊ាន​ពី​ព្រឹត្តិការណ៍​បាល់ទាត់ពិភពលោក​ដ៏​មាន​ឥទ្ធិពល៕