រោងចក្រដំឡើង​រថយន្ត Ford តម្លៃ ២១ លាន​ដុល្លារ ប្រកាស​បើក​សម្ពោធ​ជា​ផ្លូវការនៅ​​ស្អែកនេះ

សង្គម​ និង​សេដ្ឋកិច្ច

ព្រឹកស្អែកនេះ ពោលគឺថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ រោងចក្របង្គុំ និងតម្លើងរថយន្ត Ford ប្រភេទ Ford Renger និង Ford Everest របស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD. តម្លៃប្រមាណ២១លានដុល្លារ ដែលសាងសង់ឡើងនៅខេត្តពោធិ៍សាត់ នឹងត្រូវធ្វើពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែចង្វាក់ផលិតកម្មហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្របង្គុំ និងតម្លើងរថយន្តFordខាងលើនេះ ធ្វើឡើងនៅទីតាំងរោងចក្រ ដែលស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ។

បើ​តាម​ប្រភព​រដ្ឋបាលខេត្តពោធិ៍សាត់​បាន​បញ្ជាក់​ថា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹង​ចូល​រួមពិធី​សម្ពោធ​រោងចក្រដំឡើងរថយន្ត​ Ford របស់​អាមេរិក​នេះ។