ពិពណ៌ផ្លែឈើឥតគិតថ្លៃក្នុងថ្ងៃព្រះរាជពិធីបុណ្យចម្រើនព្រះជនមហាក្សត្រីនៃព្រះរាជាណាចក្រកម្ពុជា

កម្សាន្ត

ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល គម្រប់ព្រះជន្ម៨៦ យាងចូល ៨៧ព្រះវស្សា និងចូលរួមគាំទ្រ លើកកម្ពស់ផលិតផលកសិកម្មរបស់ប្រជាកសិករក្នុងខេត្តកោះកុង រដ្ឋបាលខេត្តបានរៀបចំស្ដង់ពិពណ៌ផ្លែឈើដោយឥតគិតថ្លៃសម្រាប់អ្នកចូលរួមទស្សនា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ដង់ពិពណ៌នេះ បើកឲ្យប្រជាកសិករយកផ្លែឈើមកលក់ចាប់ពីថ្ងៃទី ១៦ដល់ថ្ងៃទី ២០ខែមិថុនាឆ្នាំ២០២២ ស្ដង់សម្រាប់លក់នីមួយៗមិនគិតថ្លៃទេ ដែលស្ដង់ពិពណ៌មានទីតាំងស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ សម្រាប់ថ្ងៃទី១៨ខែ មិថុនា ឆ្នាំ២០២២ជាថ្ងៃព្រះរាជពិធីបុណ្យចម្រើនព្រះជន សម្តេចព្រះមហាក្សត្រីនោះ លោកជំទាវអភិបាលខេត្តនឹងទិញផលិតផលកសិកម្ម(ផ្លែឈើ) របស់ប្រជាពលរដ្ឋដែលយកតាំងលក់ ដោយផ្លែឈើក្នុងមួយមុខចំនួន ៥០គីឡូក្រាម ក្នុងមួយម្ចាស់ចម្ការ សម្រាប់ដាក់ជូនសាធារណជនពិសារដោយឥតគិតថ្លៃ៕