ឈ្មោះ​ជា​មហាសេដ្ឋី​បច្ចេកវិទ្យា តែ Bill Gates មិនខ្ចី​វិនិយោគ​លើ​កាក់​ឌីជីថល ឬ NFT ដាច់ខាត

អន្តរជាតិ

​បច្ចុប្បន្ន វិស័យ​កាក់​ឌីជីថល Cryptocurrency គឺ​កំពុង​ស្ថិត​ក្នុង​សភាព​យ៉ាប់យ៉ឺន​ជា​ខ្លាំង ដោយ​តម្លៃ​ស្ទើរ​គ្រប់​កាក់ ជាពិសេស​គឺ Bitcoin បាន​បន្ត​ធ្លាក់ចុះ​ពី​ចំណុច​កំពូល​ប្រមាណ ៦៩ ០០០ ដុល្លារ​មកសល់​ត្រឹម​ប្រហែល ២១ ០០០ ដុល្លារ​ប៉ុណ្ណោះ គិត​ត្រឹម​ថ្ងៃ​ទី ១៦ ​មិថុនា ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹម​នឹង​ការ​ធ្លាក់ចុះ​យ៉ាង​គំហុក​មួយ​នេះ ក៏​មាន​សំណួរ​មួយ​ចោទ​សួរ​ថា តើ​មហាសេដ្ឋី​បច្ចេកវិទ្យា​ដូចជា Bill Gates មាន​បាន​ធ្វើការ​វិនិយោគ​លើ​វិស័យ​ជួញដូរ​កាក់​ឌីជីថល ឬ​ក៏​គំនូរ​អេឡិចត្រូនិក NFT ដែរ​ទេ?

ចម្លើយ​គឺ ស្ថាបនិក Microsoft មិនបាន​ផុងខ្លួន​ក្នុង​វិស័យ​កាក់​ឌីជីថល ឬ​ក៏​ NFT ឡើយ ហើយ​លោក​ថែមទាំង​បាន​បង្ហើប​ទៀត​ថា កាក់​ឌីជីថល ឬ NFT នេះ​គឺ​ជា​ការ​វិនិយោគ​ឆ្កួតៗ (Greater Fool Theory)។ នេះ​បើ​តាម​សម្ដី​របស់​លោក​បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ TechCrunch។

បញ្ជាក់​ដែរ​ថា Greater Fool Theory គឺ​ជា​ទ្រឹស្ដី​មួយ​ដែល​រៀបរាប់​ថា វត្ថុ​ខ្លះ​មាន​តម្លៃ​កាន់តែ​ថ្លៃ នៅ​ពេល​ដែល​បុគ្គល​មួយ​ចំនួន​ហ៊ាន​ចំណាយ​លុយ​លើ​វា ជាជាង​យល់​ដឹង​ពី​តម្លៃ​ពិត​ប្រាកដ​នៃ​វត្ថ​មួយ​នោះ។

អាន​ដល់​ត្រឹម​នេះ អ្នក​អាច​សន្និដ្ឋាន​បាន​ថា Bill Gates មិនមែន​ជា​ Fan នៃ​ពពួក​កាក់​ឌីជីថល ឬ NTF ឡើយ ​ផ្ទុយ​ទៅ​វិញ​លោក​បាន​ទម្លាយ​ថា សុខចិត្ត​យក​លុយ​ទៅ​វិនិយោគ​ជាមួយ​ហ៊ុន​ ជាជាង​បណ្ដាក់​ទុន​លើ Cryptocurrency។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី Gufufocus។​

សូមជម្រាប​ដែរ​ថា ក្រៅពី Microsoft មហាសេដ្ឋី​ខាងលើ​ក៏​ជា​ម្ចាស់ភាគហ៊ុន​ដ៏​ធំ​មួយ​នៃ​ក្រុមហ៊ុន​យក្ស​មួយ​ចំនួន​ដូចជា Berkshire Hathaway, Waste Management, Canadian National Railway Co, Caterpillar និង Walmart ជាដើម៕