ត្រៀមឆ្ងាញ់មាត់ទៅ!ថ្ងៃទី១៨ មិថុនា អភិ​បាល​​ខេត្តកោះកុង នឹងដាក់ផ្លែឈើ​ឲ្យញ៉ាំ ដោយឥតគិតថ្លៃ

សង្គម​ និង​សេដ្ឋកិច្ច

ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនីនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ គម្រប់ខួប​ ៨៦យាងចូល​ ៨៧ព្រះវស្សា រដ្ឋបាលខេត្តកោះកុង​ នឹងរៀបចំស្តង់ពិព័រណ៍ផ្លែឈើ ចាប់ពីថ្ងៃទី១៦​ ដល់​ថ្ងៃទី​២០​ ខែមិថុនា​ ឆ្នាំ​២០២២​ នៅផ្សារកោះកុងថ្មី​ ក្រុង​ខេមរភូមិន្ទ។ នេះតាមលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក ចាប់ពីវេលាម៉ោង​ ៣:០០នាទីរសៀល នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏នឹងទិញផលិតផលកសិកម្ម របស់ប្រជាពលរដ្ឋដែលបានយកផលិតផលមកតាំងលក់ ដោយក្នុងមួយមុខចំនួន ៥០គីឡូក្រាម ក្នុងមួយ ម្ចាស់ចម្ការ សម្រាប់ដាក់ជូនសាធារណជនពិសារដោយឥតគិតថ្លៃផងដែរ។

​ លោកស្រី អភិបាលខេត្ត ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យចូលរួមឱ្យបានច្រើនកុះករនៅក្នុងព្រឹត្តិការណ៍នេះ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ នៅខេត្តកោះកុង គឺជារដូវកាលដែលប្រជាកសិករប្រមូលផលកសិកម្មរួមមាន ទុរេន មង្ឃុត សាវម៉ាវ ៕