មកស្គាល់​ក្រុមហ៊ុនចំណុះ RMA Cambodia សុទ្ធតែ​ក្រុមហ៊ុនធំៗ​នៅប្រទេស​កម្ពុជា

អាជីវកម្ម

ក្រុមហ៊ុន RMA CAMBODIA ដំណើរការ​អាជីវកម្ម​នៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩២ ក្នុងនាមជាអ្នកផ្ដល់ និងចែកចាយផ្តាច់មុខនូវដំណោះស្រាយក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងដឹកជញ្ជូនសម្រាប់សហគ្រាសពាណិជ្ជកម្ម និងមិនមែនពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រុមហ៊ុនបានពង្រីកអាជីវកម្មលើវិស័យយានយន្ត, កសិកម្ម, ឧបករណ៍ធុនធ្ងន់, ដំណោះស្រាយឧស្សាហកម្ម, សេវាកម្មហិរញ្ញវត្ថុ, សេវាកម្មជួលរថយន្ត, និងអាជីវកម្មម្ហូបអាហារ។

​ក្រុមហ៊ុន RMA Cambodia ដែលមានលោក​ងន សាំង ជាអគ្គនាយក មាន​​ក្រុមហ៊ុន​ចម្រុះ​វិស័យ​​ស្ថិត​នៅ​ក្រោម​បុត្រ​សម្ព័ន្ធ​របស់​ខ្លួនមាន​ដូចជា៖

-ក្រុមហ៊ុនដែល​នាំចូលផ្តាច់មុខ​រថយន្តម៉ាក FORD, JAGUAR LAND ROVER, CHANGAN, រថយន្តធុនធ្ងន់ម៉ាក FUSO, គ្រឿងយន្តកសិកម្មម៉ាក JOHN DEERE, គ្រឿងចក្រឧស្សាហកម្មម៉ាក JCB, រថយន្ត និងឧបករណ៍សម្អាតម៉ាក HAKO, ឧបករណ៍លើកដាក់ទំនិញម៉ាក TCM
-ក្រុមហ៊ុន COMIN KHMERE ដែលជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយផ្នែកវិស្វកម្ម
-ក្រុមហ៊ុនជួលរថយន្តម៉ាក AVIS និង Budget
-ក្រុមហ៊ុនកង់បីអ៊ីតាលីម៉ាក Piaggio
-ក្រុមហ៊ុនចំណីអាហារ EFG ដែលមានក្រុមហ៊ុន The Pizza Company, Swensen’s, Dairy Queen, Krispy Kreme, Bar B Q Plaza, The Coffee Club និងកម្មវិធីបញ្ជាទិញអាហារ។

គួរ​បញ្ជាក់ថា ​ថ្មីៗ​នេះក្រុមហ៊ុន​ RMA Cambodia បាន​បោះទុន​រាប់​លាន​ដុល្លារ ក្នុងការ​បង្កើត​រោងចក្រដំឡើងរថយន្ត FORD នៅ​ខេត្តពោធិ៍សាត់។ នេះ​គឺជាគំរូរបស់​ក្រុមហ៊ុន RMA ដែលនឹងដើរតួនាទីជាអ្នកត្រួសត្រាយផ្លូវ ដល់ការវិនិយោគដល់​ឧស្សាហកម្ម​ធុន​ធំក្នុងប្រទេស​កម្ពុជា៕