ថៅកែដីឡូតិ៍ចិត្តធម៌លោក គល់ តុលា មួយរយៈនេះបើតាមការកត់សម្គាល់គឺក្រៅពីមុខជំនួញលក់ដីឡូតិ៍លោកបានបង្ហាញសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់ខណៈដែលសកម្មភាពនេះកំពុងទទួលបានការគាំទ្រនិងលើកសរសើរពីសំណាក់មហាជននិងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន។
ជាក់ស្តែងមុននេះលោក គល់ តុលា និងភរិយាបាននាំយកថវិកាផ្ទាល់ខ្លួនទៅឧបត្ថម្ភដល់ក្មេងប្រុសកំសត់ពិការអាយុ១៥ឆ្នាំនៅមន្ទីពេទ្យកុមារជាតិ។
ពិសេសជាងនេះលោកថៅកែដីឡូតិ៍រូបនេះក៏បានអំពាវនាវឲ្យមហាជននិងអ្នកមានលទ្ធភាពទាំងក្នុងក្រៅប្រទេសជួយបរិច្ចាគថវិកាឧបត្ថម្ភដល់ក្រុមគ្រួសារក្មេងប្រុសរូនេះផងដែរ។
លោក គល់ តុលា បានសរសេរបង្ហោះភ្ជាប់ជាមួយរូបថាថ្ងៃនេះខ្ញុំបាទនឹងភរិយាបានឧបត្ថម្ភប្រាក់បន្តិចបន្តួចនឹងគ្រឿងឧប្បភោគ បរិភោគអោយទៅប្អូនប្រុស យី សេងឡុង ដែលគាត់អាយុ ១៥ឆ្នាំហើយគាត់មានពិការភាពតាំងពីអាយុ៣ឆ្មាំមកម្លេះ ដោយសារជួសខួរឆ្អឹងខ្នង។ គាត់ជាក្មេងកំព្រាឪពុករស់នៅជាមួយម្ដាយដែលរកស៊ីឈ្នួលដេស្បង់អោយជីពរលោក។
លោក គល់ តុលា បានបន្ថែមថារាល់ថ្ងៃគាត់រស់នៅបន្ទប់ជួលម្ដុំផ្សារស្ទឹងមានជ័យ ដោយជីវភាពខ្វះខាតរស់មួយថ្ងៃដើម្បីមួយថ្ងៃយើង។ខ្ញុំសូមអំពាវនាវដល់បងប្អូន សប្បុរសជនទាំងអស់ ដែលមានចិត្តចង់ជួយឧបត្ថម្ភ តាមរយៈលេខ 092 518518 ,086 449 559។
នេះពុំមែនជាសកម្មភាពលើកទីមួយរបស់លោកថៅកែដីឡូតិ៍ ដង្ខៅ អចលនទ្រព្យនោះទេដែលបានបង្ហាញសកម្មភាពជួយដល់សង្គមខណៈប៉ុន្មានថ្ងៃមុននេះលោកក៏បានជួបដល់ប្រជាពលរដ្ឋជួបការខ្វះខាតចំនួន២គ្រួសារផងដែរ៕
សូមបញ្ជាក់ផងដែរថា លោក គល់ តុលា គឺជា ថៅកែក្រុមហ៊ុន “ដង្ខៅអចលនទ្រព្យ” ជាក្រុមហ៊ុនលក់ដីឡូតិ៍ ផ្ទះល្វែងសាងសង់រោងចក្រស្ថិតនៅភូមិព្រីងទឹក ឃុំរកាកោះ ស្រុកគងពិសី កំពង់ស្ពឺ ដែលបច្ចុប្បន្ន វិនិយោគលើគម្រោងផ្ទៃដី ជាង៤០ហិតា ។ ទទឹមគ្នានោះដែរ ក្រុមហ៊ុនកំពុងតែប្រកាស ជ្រើសរើស អ្នកម៉ៅការសាងសង់រោងចក្រ និងម៉ៅការសាងសង់ផ្ទះល្វែង ជាច្រើននាក់ ដើម្បីជំរុញឲ្យគម្រោង បង្កើតរោងចក្រ កែច្នៃផលិតផលវេចខ្ចប់,រោងចក្រកាត់ដេ ,រោងចក្រផលិតកាបូប រួមនឹងគម្រោងសាងសង់ផ្ទះល្វែង ឆាប់ដល់គោលដៅតាមផែនការ ដែលបានកំណត់។ ដូច្នេះ បើបងប្អូនអ្នកជំនាញខាងផ្នែកនេះ មានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងតាមរយៈលេខ ៖ ០១២ ៧៧ ៦៦ ៦០ ,០៦០ ៧៧ ៦៦ ៦០ និង ០១០ ៨៩ ៦៦ ៦០។ ចំពោះប្រាក់ខែ នឹងទទួលបានតាមស្តង់ដារទីផ្សារព្រមទាំងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។