ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានផ្តល់វិញ្ញាបនបត្រលើគម្រោងវិនិយោគរោងក្រដំឡេីងរថយន្តក្រុមហ៊ុន GTV MOTOR នៅខេត្តកំពង់ស្ពឺ។ គម្រោងនេះវិនិយោគជាមួយថវិកាប្រមាណជាង 15.6 លានដុល្លារសហរដ្ឋអាមេរិក ដែលនឹងដំឡេីងរថយន្តម៉ាក Dongfeng, Soueast, និង FAW ហើយបង្កេីតការងារប្រមាណ ៧៣៥ កន្លែង។
កម្ពុជាបានក្លាយជាទីតាំងសក្តានុពលមួយលើការវិនិយោគឧស្សាហកម្មធុនធ្ងន់លើផ្នែកយានយន្ត។ ក្រុមហ៊ុន RMA Cambodia ក៏ទើបបោះទុនរាប់លានដុល្លារ ក្នុងការបង្កើតរោងចក្រដំឡើងរថយន្ត FORD នៅខេត្តពោធិ៍សាត់ ដែលទើបតែសម្ពោធកាលពីម្សិលមិញនេះ។
វត្តមាននៃរោងចក្រដំឡើងរថយន្តថ្មីៗបន្តបន្ទាប់នេះ ជាមោទនភាពមួយដែលកម្ពុជាមានឧស្សាហកម្មធុនធ្ងន់ ដែលនឹងចូលរួមចំណែកអភិវឌ្ឍវិស័យឧសហ្សាកម្មយានយន្ត និងជំរុញសេដ្ឋកិច្ចជាតិតាមរយៈការបង្កើន ខ្សែច្រវាក់ផលិតកម្មក្នុងស្រុក ដែលមិនត្រឹមតែផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋមូលដ្ឋាន ប៉ុន្តែវត្តមានរបស់រោងចក្រធុនធ្ងន់នេះ ក៏ចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់ តាមរយៈការជំរុញសន្ទុះអាជីវកម្ម និងការបង្កើតឱកាសការងារដោយប្រយោលផងដែរ៕