ក្រោយការប្រកាសបើករោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន RMA Cambodia ជាផ្លូវការនៅខេត្តពោធិ៍សាត់ និងរោងចក្រដំឡើងរថយន្ដថ្មីមួយទៀតរបស់ក្រុមហ៊ុន GTV MOTOR CO., LTD ទើបទទួលបានវិញ្ញាបនបត្រវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជានៅខេត្តកំពង់ស្ពឺ មកដល់ពេលនេះកម្ពុជាមានរោងចក្រដំឡើងរថយន្តចំនួន ៧ កំពុងដំណើរការសង្វាក់ផលិតកម្ម។
ក្រុមហ៊ុនដំឡើងរថយន្តទាំង ៧ កំពុងធ្វើប្រតិបត្តិការរួមមាន៖
១៖ ក្រុមហ៊ុន DAEHAN Auto (Cambodia) Co., Ltd ដំឡើងរថយន្តម៉ាក Ssangyong, Daehan, Sino
២៖ ក្រុមហ៊ុន Xuzhou XCMG Auto Manufacturing Co., Ltd ដំឡើងរថយន្តម៉ាក SINOTRUK និងម៉ាកផ្សេងៗ
៣៖ ក្រុមហ៊ុន Camko Motor Company Ltd ដំឡើងរថយន្តម៉ាក Hyundai
៤៖ ក្រុមហ៊ុន HGB Motors Assembly Co., Ltd ដំឡើងរថយន្តម៉ាក KIA
៥៖ ក្រុមហ៊ុន RMA Automotive (Cambodia) Co., Ltd
៦៖ ក្រុមហ៊ុន E M Automobile Co., Ltd
៧៖ ក្រុមហ៊ុន K (CAMBODIA) CO., LTD. (ISUZU)
វត្តមាននៃរោងចក្រដំឡើងរថយន្តថ្មីៗបន្តបន្ទាប់នេះ ជាមោទនភាពមួយដែលកម្ពុជាមានឧស្សាហកម្មធុនធ្ងន់ ដែលនឹងចូលរួមចំណែកអភិវឌ្ឍវិស័យឧសហ្សាកម្មយានយន្ត ដែលមិនត្រឹមតែផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋមូលដ្ឋាន ប៉ុន្តែវត្តមានរបស់រោងចក្រធុនធ្ងន់នេះ ក៏ចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចតាមរយៈការជំរុញសន្ទុះអាជីវកម្ម និងការបង្កើតឱកាសការងារដោយប្រយោលផងដែរ៕