លោកដង្ខៅ​ដីឡូតិ៍ គល់ តុលា កំ​ពុង​​​តម្លើង​គ្រឹះរោង​ចក្រ ផ្តល់ទំ​នុក​ចិត្តដល់​អតិ​ថិជន

សង្គម​ និង​សេដ្ឋកិច្ច

កំពង់ស្ពឺ៖លោកដង្ខៅថៅកែដីឡូតិ៍ គល់ តុលា កំពុងដំណើរការតម្លើងគ្រឹះរោងចក្រ ដើម្បីផ្តល់ទំនុកចិត្តដល់អតិថិជន ដែលតែងតែគាំទ្រ និងទិញដីឡូតិ៍របស់លោកដង្ខៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដង្ខៅដីឡូតិ៍ ដែលកំពុងមានប្រជាប្រិយភាពខ្លាំង ជាមួយនឹងសកម្មភាព​មនុស្សធម៌​ជួយសង្គ្រោះជនក្រីក្រ និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនមួយចំនួន ដល់អ្នក​ជម្ងឺក្រខ្សត់នៅ​តាមមន្ទីរពេទ្យនានា កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់សាធារណជន តាមរយៈសកម្មភាពមនុស្សធម៌ផ្សេងៗ និងការលក់ដីឡូតិ៍ ឬអចលនទ្រព្យប្រមាណ ៤០ហិកតា នៅខេត្តកំពង់ស្ពឺ ដែលបានផ្តល់ទំនុកចិត្តយ៉ាងមុតមាំ ជូនអតិថិជន ដោយមិនឲ្យខកបំណងឡើយ។

ផ្តល់ទំនុកចិត្ត ខណៈដែលលោក គល់ តុលា បានសម្ពោពិធីតម្លើងរោងចក្ររបស់ខ្លួន ដែលគម្រោងនេះធ្វើឡើងលើសការរំពឹងទុក ដែលជាការផ្តល់​​ទំនុកចិត្តរបស់​អតិថិជន​ដីឡូតិ៍លោកដង្ខៅ គល់ តុលា និងភរិយា ផងនោះ។ ជាមួយគ្នានេះ លោក គល់ តុលា បានប្រកាសផ្តល់រង្វាន់ជូនដល់អតិថិជនរបស់ខ្លួនផងដែរ។

ជាការផ្តល់យោបល់របស់លោកដង្ខៅ គល់ តុលា បានផ្តាំថា ប្រជាពល​រដ្ឋដែលមាន​មុខរបរ ឬជីវភាពសមរម្យគួរតែជ្រើសរើសការសម្រេច​ចិត្តវិនិយោគលើការទិញដីឡូតិ៍​ទុកដើម្បីបានផលចំណេញច្រើនប្រសើរជាងយកលុយទៅផ្ញើធនាគារកប់ចោល ហើយទទួលបានការប្រាក់ទាប។ ចំណុចពិសេសជាងនេះទៀតនោះ លោកប្រាប់​ពីចំណុចសំខាន់នៃជម្រើសសម្រាប់ទិញដីឡូតិ៍ ដោយលើកអំណះអំណាងថា ដើម្បីកុំឲ្យទិញដីឡូតិ៍ជួបហានិភ័យ ឬកប់ចោល គឺអ្នកទិញទាំងអស់ត្រូវតែ​ក្ដាប់ព័ត៌​មានឲ្យបានគ្រប់ជ្រុងជ្រោយពីអ្នកជំនាញពិតប្រាកដ និងត្រូវតែចុះទៅមើល​តំបន់ជាក់​ស្ដែងដល់ចំណុចទីតាំងនោះ។

ម្ចាស់ក្រុមហ៊ុនដីឡូតិ៍ ដង្ខៅលោក គល់ តុលា បានបញ្ជាក់ថា អ្នកទិញ​ត្រូវសិក្សាពាក់​ព័ន្ធផ្លូវច្បាប់ថាតើតំបន់ ដែលអ្នកចង់ទិញដីឡូតិ៍នោះ ជាតំបន់ដែល​រាជរដ្ឋាភិបាល​អនុញ្ញាតឬទេ?។ ចំណែកឯទីតាំង ក៏ត្រូវសិក្សាឲ្យច្បាស់ដែរថា តំបន់ដីឡូតិ៍​ដែលយើង​ទិញនោះ អាចយកមកប្រើប្រាស់សាងជាលំនៅឋាន ឬបើកន្លែងរកស៊ីបានអត់? ហើយទីតាំងដីឡូតិ៍ដែលទិញនោះ បានដំឡើងប្រព័ន្ធទឹក ភ្លើងហើយឬនៅ? ជាងនេះ​គឺប្រព័ន្ធផ្លូវបេះតុ ផ្លូវរដ្ឋ នឹងមានបង្កើតអ្វីខ្លះនៅលើទីតាំងនោះ។ នេះជាចំណុច​សំខាន់​ដែលអ្នកទិញគួរពិចារណាមុននឹងចំណាយលុយទិញ។ លោកបន្ថែមទៀតថា ចំពោះ​លោកគឺលើកទឹកចិត្តឲ្យអ្នកដែលចង់ទិញដីឡូតិ៍ដែលមានដើមទុនមួយចំនួន ឬ បង់រំល​ស់ធនាគារខ្លះគឺគួរតែវិនិយោគជាមួយដីធ្លី ព្រោះវាអាចចំណេញច្រើន​ជាងទុកលុយ​កប់ចោល។ក្រុមហ៊ុនដីឡូតិ៍ដង្ខៅបច្ចុប្បន្ន កំពុងបើកដំណើរការលក់​គម្រោងរបស់ខ្លួន​លើផ្ទៃដីជាង៤០ហិតា ស្ថិតភូមិព្រីងទឹក ឃុំរកាកោះ ស្រុកគងពិសី កំពង់ស្ពឺ។ គម្រោង​បង្កើតឲ្យមានរោងចក្រចំនួន៣ ដោយក្នុងនោះមាន ៖ រោងចក្រ កែច្នៃផលិតផល​វិចខ្ចប់,រោងចក្រកាត់ដេរ ,រោងចក្រផលិតកាបូប រួមនឹងគម្រោងសាង​សង់ផ្ទះល្វែង​តម្លៃចាប់ពីតម្លៃ១៨០០០ដុល្លារចុះក្រោម៕