សម្តេចតេជោ ឱ្យដំឡើងប្រាក់របបសន្តិសុខសង្គមប្រចាំខែ សម្រាប់អតីតយុទ្ធជន និងនិវត្តជន

សង្គម​ និង​សេដ្ឋកិច្ច

ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ គឺជាទិវាប្រវត្តិសាស្ត្រ ដែលបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ​នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា ​​ប្រារព្វខួប​លើក​ទី​១៥ ទិវា​អតីត​យុទ្ធជនកម្ពុជា ដើម្បី​រំឭក​ដល់​គំរូ​វីរភាព​ដ៏​មោះមុត និង​គុណ​បំណាច់​ដ៏​ធំធេង​​របស់​វីរយុវជន យុទ្ធនារី នៃ​កង​កម្លាំង​ប្រដាប់​អាវុធ ​និង​ប្រជាជន​គ្រប់​ស្រទាប់ ដែល​បាន​ពលិកម្ម​យ៉ាង​អង់អាច​ក្លាហាន បូជា​សាច់ស្រស់ ឈាម​ស្រស់ ដើម្បី​បុព្វហេតុជាតិ​មាតុភូមិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​សារលិខិត នៃ​ឱកាស​ខួប​លើក​ទី​១៥ ទិវា​អតីត​យុវជន​កម្ពុជា​ ២១ មិថុនា ឆ្នាំ​២០២២​នេះ ​​សម្តេច​តេជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា ​​​បាន​លើក​ឡើង​ផង​ដែរ​​ថា បច្ចុប្បន្ន​នេះ អតីត​យុវជន​ចំនួន​ ១០៣ ៧៩៧​នាក់ ​ព្រម​ទាំង​អ្នក​នៅ​ក្នុង​បន្ទុក​ចំនួន ១៥០ ៥៣៩​នាក់ កំពុង​ទទួល​ប្រាក់​របប​សន្តិសុខ​សង្គម​ប្រចាំ​ខែ​ពី​រដ្ឋ។ គិត​ចាប់​ពី​ខែ​មេសា ឆ្នាំ​២០២០ មក រាជរដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​របប​សន្តិសុខ​សង្គម​ប្រចាំខែ​ជូន​និវត្តជន ជន​បាត់បង់​សមត្ថភាព​ការងារ និង​ជនពិការ ចាប់ពី ៥៦​ម៉ឺន​រៀល ដល់ ៦២​ម៉ឺន​រៀល និង​ត្រូវ​បន្ថែម​ឱ្យ​ដល់ ៦៤​ម៉ឺន​រៀល ក្នុង​មួយ​ខែ។

យ៉ាងណាមិញ សម្រាប់​ឆ្នាំ​២០២២​នេះ រាជរដ្ឋាភិបាលកម្ពុជា បាន​រៀបចំ​ដំឡើង​ប្រាក់​សោធន៍និវត្ត​ដល់​អតីត​យុទ្ធជន និង​និវត្តជន​ផង​ដែរ។ ទន្ទឹម​នឹង​នេះ រាជរដ្ឋាភិបាល ក៏​បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ក្នុង​ឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​ចំនួន ៥ម៉ឺនរៀល ជូន​ដល់​និវត្តជន ជនបាត់បង់​សមត្ថភាព​ការងារ ជនពិការ និង​គ្រួសារ​អតីត​យុទ្ធជន៕