ក្រុមហ៊ុន វីរៈប៊ុនថាំ បើកដឹកអ្នកដំណើរ និងបញ្ញើឆាប់រហ័សឡើងវិញ កម្ពុជា-ហូជីមីញ

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុនដឹកនាំអ្នកដំណើរ និងបញ្ញើឈានមុខគេដែលមានសាខានៅទូទាំងប្រទេស ក៏ដូចជានៅបណ្តាជិតខាងកម្ពុជា នឹងបើកដំណើរការអាជីវកម្មដឹកអ្នកដំណើរ និបញ្ញើឡើងវិញទៅកាន់ទីក្រុងហូជីមីញ ប្រទេសវៀតណាម បន្ទាប់ពីខកខានដោយសារវិបត្តិកូវីដ១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងប្រាប់សារព័ត៌មានឌីជីថលឧកញ៉ាញូស៍ ពីទីក្រុងហូជីមីញ នៅព្រឹកថ្ងៃទី២២ មិថុនានេះ ឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស បានលើកឡើងថា៖ «ជាង ១០ឆ្នាំហើយក្រុមហ៊ុនវីរៈប៊ុនថាំ បើកដំណើរការការិយាល័យនៅទីក្រុងហូជីមិញ ដែលផ្តល់សេវាកម្មដឹកជញ្ជូនទំនិញ និងអ្នកដំណើរ ហើយនៅក្នុងបរិបទកូវីដក្រុមហ៊ុនក៏បានបិទដោយសារពិបាកការធ្វើដំណើររបស់បុគ្គលិកផង និងអ្នកដំណើរផង»។

ដោយមើលឃើញស្ថានភាពកូវីដ១៩ នៅកម្ពុជា រួមទាំងនៅប្រទេសវៀតណាមបានធូរស្បើយបណ្តើរៗ ក្រុមហ៊ុន វីរៈ ប៊ុនថាំ បើកដំណើរការដឹកអ្នកដំណើរ និងដឹកជញ្ជូនទំនិញសារឡើងវិញ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។ ក្នុងនោះក្រុមហ៊ុននឹងទទួលដឹកបញ្ញើឆាប់រហ័ស និងសេវាកម្មដឹកជញ្ជូនអ្នកដំណើរ ដែលក្រុមការងារទាំងអស់តាំងចិត្តយ៉ាងម៉ឹងម៉ាត់ ក្នុងការផ្តល់នូវសេវាកម្មដឹកអ្នកដំណើរ និង បញ្ញើរឆាប់រហ័ស ប្រកបដោយគុណភាព ជាមួយស្នាមញញឹម។

ជុំវិញការបើកដំណើរការអាជីវកម្មនៅទីក្រុងហូជីមីញនាពេលនេះ ឧកញ៉ា សួរ វីរៈ បានដាក់ក្តីរំពឹងខ្ពស់ថានឹងមានកំណើនភ្ញៀវទេសចរ និងបញ្ញើឡើងវិញដោយសារប្រទេសកម្ពុជា និងវៀតណាមបើកទ្វារទទួលភ្ញៀវទេសចរណ៍បណ្តើៗ។

លោកឧកញ៉ាគូសបញ្ជាក់ថា ប្រជាជនកម្ពុជា កន្លងមកក៏បានមកកម្សាន្តនៅប្រទេសវៀតណាមច្រើនគួរសមដែរ ម្យ៉ាងប្រជាជនវៀតណាមក៏ចូលមកកម្ពុជាច្រើនដូចគ្នា។ ទន្ទឹមនឹងនោះក្រុមហ៊ុន វីរៈ ប៊ុនថាំ រំពឹងថាទទួលជោគជ័យក្នុងបើកដំណើរការឡើងវិញ ដោយផ្អែកទៅលើបទពិសោធថ្មីៗដែលក្រុមហ៊ុនមាន និងការបន្ថែមម៉ោងចេញដំណើរដោយធ្វើដំណើរទាំងពេលថ្ងៃ និងពេលយប់។

លើសពីនេះ ក្រុមហ៊ុន វីរៈប៊ុនថាំ បានឈរជើងក្នុងទីផ្សារដឹកអ្នកដំណើរ និងបញ្ញើ មានកេរ្តិ៍ឈ្មោះ និងទំនុកចិត្តខ្ពស់ពីអតិថិជនរាប់សិបឆ្នាំមកហើយ។ តែយ៉ាងណាលោកឧកញ៉ា សួរ វីរៈ បង្ហាញអារម្មណ៍ហាក់ដូចជាមិនទទួលបានជោគជ័យដុំកំភួននោះឡើយ ដោយលោកលើកឡើងនូវហេតុផលតែម្យ៉ាងគត់គឺ អត់ចេះភាសាវៀតណាម ។ ដូច្នេះ គ្រប់ភាសាសុទ្ធតែមានសារ:សំខាន់ឆ្ពោះទៅរកភាពជោគជ័យយូរអង្វែង។

ទោះជាបែបនេះក្តី អ្វីដែលក្រុមហ៊ុន វីរៈប៊ុនថាំ មិនទាន់បានជោគជ័យដល់ចំណុចកំពូល ត្រូវបានលោកឧកញ៉ាអគ្គនាយកបង្ហើបថា ក្រុមហ៊ុន វីរៈប៊ុនថាំ នៅតែជាក្រុមហ៊ុនលេខ១ តំបូងគេនៅប្រទេសវៀតណាម ខណៈដែលកន្លងមក វីរៈប៊ុនថាំ ឈរលេខរៀងប្រដំប្រសងជាមួយក្រុមហ៊ុនក្នុងប្រទេសតែប៉ុណ្ណោះ។

គួរជម្រាបជូនថា ក្រុមហ៊ុន វីរៈប៊ុនថាំ សាខាហូជីមីញ មានទីតាំងស្ថិតផ្ទះលេខ 646o Nguyen Trai ខណ្ឌ11 សង្កាត់5 Hochimin ជិតមន្ទីរពេទ្យ ២១៥ (ពេទ្យជោរៃ)៕