ព្រឹទ្ធសភា ជាអង្គការដែលមានអំណាចនីតិបញ្ញត្តិ និងមានភារកិច្ចសម្របសម្រួលការងាររវាងរដ្ឋសភា និងរដ្ឋាភិបាល ដូចជាការពិនិត្យឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ជាដើម។ សមាជិកព្រឹទ្ធសភា ត្រូវបានចាត់តាំងខ្លះ និងត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកលខ្លះ ដោយមានអាណត្តិ ៦ឆ្នាំ។ ជាទូទៅ សមាជិកព្រឹទ្ធសភាភាគច្រើន គឺជាអ្នកនយោបាយចាស់វស្សា ឬមន្ត្រីរាជការដែលចូលនិវត្តន៍ ប៉ុន្តែក្នុងនោះក៏មានសមាជិកមួយចំនួន មានងារជាអ្នកឧកញ៉ា ឬឧកញ៉ាផងដែរ។
ចង់ដឹងថា តើបច្ចុប្បន្នសមាជិកព្រឹទ្ធសភារូបណាខ្លះ មានងារជាអ្នកឧកញ៉ា ឬឧកញ៉ា ថ្ងៃនេះឧកញ៉ា ញូស៍ សូមបង្ហាញជូនដូចខាងក្រោម៖
១. អ្នកឧកញ៉ា កុក អាន៖ អគ្គនាយកកាស៊ីណូ ហ្គោលឌិនក្រោណ | សមាជិកក្រៅគណៈកម្មការ (មណ្ឌលភូមិភាគទី៥)
២. អ្នកឧកញ៉ា លី យ៉ុងផាត់៖ ម្ចាស់ក្រុមហ៊ុនជាច្រើន និងជាប្រធានសមាគមឧកញ៉ាកម្ពុជា | សមាជិកក្រៅគណៈកម្មការ (មណ្ឌលភូមិភាគទី៧)
៣. អ្នកឧកញ៉ា ឡាវ ម៉េងឃីន៖ ស្វាមីលោកជំទាវឧកញ៉ា ជឹង សុភាព ដែលទទួលសិទ្ធិឲ្យវិនិយោគទីតាំងបឹងកក ឱ្យក្លាយជាទីក្រុងរណប រយៈពេល៩៩ឆ្នាំ | សមាជិកក្រៅគណៈកម្មការ (មណ្ឌលភូមិភាគទី៣)
៤. អ្នកឧកញ៉ា ម៉ុង ឫទ្ធី៖ អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប | ប្រធានគណៈកម្មការទី៣ (មណ្ឌលភូមិភាគទី៧)។