វីរុសកូរ៉ាណា ដ៍កាចសាហាវ កំពុងតែធ្វើឲ្យពិភពលោកភ័យខ្លាច ម្សិលមិញ ព្រះរាជាណាចក្រកម្ពុជា រកឃើញអ្នកឆ្លងវីរុសនេះ មួយករណីហើយ នេះបើយោងតាមការប្រកាសរបស់ឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅក្នុងល្ងាចថ្ងៃច័ន្ទ។ ទទឹមគ្នានោះដែរ មានសប្បុរសជនជាច្រើនបាននាំគ្នាបរិច្ចាគនៅម៉ាសដោយឥតគិតថ្លៃថ្លៃជូនដល់ពលរដ្ឋ ដើម្បីពាក់ការងារជំងឺមួយនេះ។ ឧកញ៉ា បណ្ឌិត អ៊ឹង ឃាង ដែលជាឧកញ៉ាវ័យក្មេងមានចិត្តសប្បុរសធម៌ម្នាក់បានប្រកាសថា លោកឧកញ៉ា នឹងធ្វើការចែកម៉ាសរហូតដល់ទៅ ៤ម៉ឺនម៉ាស ដល់មន្ទីរពេទ្យចំនួន៣នៅដឹកដី ខេត្ត សៀមរាប ហើយការចែកជូននឹងធ្វើនៅថ្ងៃនេះវេលាម៉ោង៣រសៀល។
តាមការបង្ហោះលោកគណនីយFacebook លោកឧកញ៉ាបណ្ឌិត បានសរសេរបែបនេះថា( ពេលនេះដោយមើលឃើញខេត្តសៀមរាប ជាខេត្តទេសចរណ៍ដែលមានអ្នកទេសចរណ៍ចេញចូលច្រើននិងជួយសំរួលដល់រាជរដ្ឋាភិបាល ក្នុងការ បង្ការ ការពារ ទប់ស្កាត់ វីរុសឆ្លងដ៏កាចសាហាវ(កូរ៉ូណា)ខ្ញុំបាទបានបន្ថែមម៉ាស់ការពារវីរុសដល់ចំនួន40000ម៉ាស់(4ម៉ឺនម៉ាស់) ដែលបែកចែកដូចខាងក្រោម:
-មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបចំនួន 20000ម៉ាស់
-មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបចំនួន 10000ម៉ាស់
-មន្ទីរពេទ្យបង្អែកខេត្តសៀមរាបចំនួន 10000ម៉ាស់
ខ្ញុំបាទនិងធ្វើការចែកជូននៅវេលាម៉ោង3រសៀល នៅថ្ងៃទី28,01,2020)
សូមបញ្ជាក់ផងដែរថា បើយោងការថ្លែងរបស់ ឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នកដែលឆ្លងវីរុសផ្លូវដង្ហើមដែលកម្ពុជារកឃើញនេះ ជាបុរសជនជាតិចិនអាយុ ៦០ឆ្នាំ នៅក្នុងខេត្តព្រះសីហនុ។ បុរសនោះដែរ បានធ្វើដំណើរមកពីទីក្រុងអ៊ូហាន មកកាន់ប្រទេសកម្ពុជា ជាមួយនឹងគ្រួសាររបស់លោកចំនួន ៣នាក់ទៀត។ យ៉ាងណាមិញ មកទល់ពេលនេះ បុរសនោះមានសុខភាពនឹងននៅឡើយ ដោយមានរោគសញ្ញាវីរុសនេះ។ ចំណែកឯក្រុមគ្រួសាររបស់លោកទាំង ៣នាក់នោះ នៅមិនទាន់ឆ្លងនូវវីរុសនោះនៅឡើយទេ។
ទាក់ទិននឹងករណីនេះដែរ វិធានការសំខាន់ៗរបស់ក្រសួងសុខាភិបាលនោះគឺ ដាក់អ្នកឆ្លងវីរុសនេះ និងក្រុមគ្រួសារឲ្យនៅដោយឡែក ដោយដាក់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលខាងក្រសួងបានរៀបចំតាំងពីមុនពេលកើតហេតុ។ ជាមួយគ្នានេះដែរ ខាងក្រសួងបានប្រកាសថា ក្រុមគ្រូពេទ្យនៅខេត្តព្រះសីហនុនឹងតាមដានឲ្យបានម៉ត់ចត់៕
ប្រភពរូបថត៖ Sabay