ឧកញ៉ា នួន អក បង្ហាញ គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

ជុំវិញ​ឧកញ៉ា

១.អ្នកមានយល់ថា ភាពក្រីក្រគឺជាមាតានាំឲ្យមានអំពើអនាធិបតេយ្យ
២.អ្នកមានយល់ថា មានតែជួយខ្លួនឯងមុនទេ ទើបអាចជួយអ្នកដទៃបាន
៣.អ្នកមានជឿជាក់លើគំនិតខ្លាំង និង សមត្ថភាព មិនជឿលើព្រេងសំណាង
៤.អ្នកមានជឿជាក់ថា មានជំនាញពិតប្រាកដ គឺជាវិថីឆ្ពោះទៅកាន់ភាពមានបាន
៥.អ្នកមានមានក្តីសុបិន្តសម្រាប់ថ្ងៃអនាគត មិនមែនសម្រាប់អតីតកាល
៦.អ្នកមាន ជាមនុស្សឈ្លាសវៃក្នុងការគ្រប់គ្រងលុយកាក់ដោយប្រុងប្រយ័ត្ន
៧.អ្នកមានជាមនុស្សដើរតាមមហិច្ឆតារបស់ខ្លួន មិនដើរតាមមហិច្ឆតារបស់អ្នកដទៃ
៨.អ្នកមាន ជាមនុស្សអត់ធ្មត់ និង សកម្មក្នុងការប្រឈមមុខទៅនឹងបញ្ហា
៩.អ្នកមាន ប្រើលុយនៅក្នុងហោប៉ៅអ្នកដទៃ មករកលុយដាក់ចូលហោប៉ៅរបស់ខ្លួន
១០.អ្នកមានដឹងថា ទីផ្សារសាកលប្រែប្រួលដោយសារតែអារម្មណ៍ និងចិត្តលោភលន់របស់មនុស្ស
១១.អ្នកមាន បង្រៀនកូនចៅរបស់ខ្លួនពីរបៀបក្លាយជាអ្នកមាន
១២.អ្នកមានយល់ថា មានលុយ ធ្វើឲ្យខ្លួនមានសន្តិភាពផ្លូវចិត្ត
១៣.អ្នកមានចូលចិត្តចំណាយពេលរៀនសូត្រជាលំដាប់ ជាជាងចំណាយពេលកម្សាន្តឥតប្រយោជន៍
១៤.អ្នកមានចូលចិត្តរាប់អានមនុស្សដែលមានចិត្តគំនិតដូចគ្នា
១៥.អ្នកមានផ្ដោតខ្លាំងលើការស្វែងរកប្រាក់ចំណូល
១៦.អ្នកមានដឹងពីរបៀបចេះប្រែក្លាយឧបសគ្គឲ្យទៅជាឱកាស
១៧.អ្នកមានគ្រប់គ្រងការងាររបស់ខ្លួនបានល្អ នៅពេលស្ថានភាពច្របូកច្របល់
១៨.អ្នកមានតែងរំពឹងថា នឹងរកលុយបានច្រើនជាងមុន មានមុខរបររីកចម្រើនជាងមុន
១៩.អ្នកមាន តែងតែងប់ងុលនឹងការស្វែងរកភាពជោគជ័យសម្រាប់ជីវិត
២០.អ្នកមាន ចាត់ទុកលុយដូចជាមិត្តសម្លាញ់របស់ខ្លួន
២១.អ្នកមានដាក់ផ្នត់គំនិតក្នុងខ្លួនថា បើចង់បានអ្វីមួយ ត្រូវសម្រេចធ្វើវាឲ្យបាន៕

ខ្លឹមសារទាំងស្រុង ដោយ លោក ឧកញ៉ា នួន អក

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព