នាយទុនគ្រាក់ៗ ៦រូប ទទួល«គោរមងារអ្នកឧកញ៉ា» ក្នុងថ្ងៃខែឆ្នាំតែមួយ!

ជុំវិញ​ឧកញ៉ា

តាមរយៈមុខជំនួញជោគជ័យជាច្រើននៅក្នុងដៃ ពាណិជ្ជករកម្ពុជា និងវិនិយោគិនបរទេសមួយចំនួនទទួលបានគោរមងារឧកញ៉ា អ្នកឧកញ៉ា ពីព្រះមហាក្សត្រ ដើម្បីឆ្លើយតបនឹងការចូលរួមបរិច្ចាគទ្រព្យធនក្នុងការអភិវឌ្ឍសង្គម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមរបាយការណ៍សារព័ត៌មានឧកញ៉ាញូស៍ទទួលបានឲ្យដឹងនូវ «គោរមងារឧកញ៉ា» ឃើញមានចំនួនច្រើនជាងគេ ខណៈដែលពាណិជ្ជករទទួលបាន «គោរមងារអ្នកឧកញ៉ា» មានចំនួនតិចនៅឡើយ។ ទោះជាបែបនេះក្តី ឧកញ៉ាទទួលបានការត្រាស់បង្គាប់គោរមងារអ្នកឧកញ៉ា កម្របានឃើញទទួលព្រះរាជក្រឹត្យជាមួយគ្នាណាស់ ភាគច្រើនចេញព្រះរាជក្រឹត្យដាច់ដោយឡែកៗ។

ទន្ទឹមនឹងនោះ ក៏មានឧកញ៉ា ម្ចាស់អាណាចក្រជំនួញប្រាក់លាន ៦រូប ដែលកំពុងបោះទុនរាប់ពាន់លានដុល្លារវិនិយោគលើគ្រប់វិស័យនៅកម្ពុជា ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» ក្នុងព្រះរាជក្រឹត្យតែមួយទំព័រ ឬអាចនិយាយបានថា ឡើងងារអ្នកឧកញ៉ាជាមួយគ្នាក្នុងថ្ងៃខែឆ្នាំតែមួយ ពោលគឺនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។

១. អ្នកឧកញ៉ា លី ហួរ ម្ចាស់ក្រុមហ៊ុន លី ហួរ គ្រុប និងជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្បុជា

២. អ្នកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge Group

៣.អ្នកឧកញ៉ា សំ អាង ម្ចាស់អគារពាណិជ្ជកម្ម វឌ្ឍនៈនៅកណ្ដាលទីក្រុងភ្នំពេញ និងរោងចក្រផលិតស្រាបៀ វឌ្ឍនៈ

៤. អ្នកឧកញ៉ា ឈុន លាង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Vattac Capital

៥. អ្នកឧកញ៉ា ហូលិក តាន់ឌីហ្សូណូ នាយកប្រតិបត្តិនៃក្រុមហ៊ុន អង្គរ ហ្គោល រីសត

៦. អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ម្ចាស់សណ្ឋាគារ រ៉ូសវូដ នៅលើកំពូលអគារវឌ្ឍនៈកាពីថល ជាសណ្ឋាគារលំដាប់ផ្កាយ៥នៅកម្ពុជា។ លោកគឺជាកូនបង្កើតរបស់អ្នកឧកញ៉ា សំ អាង និង អ្នកឧកញ៉ា ឈុន លាង។