អ្នកឧកញ៉ា ភាគ​ទុនិករបស់ធនាគារ ជីប ម៉ុង ចូលរួមយ៉ាងសកម្មលើការងារជួយសង្គម

ជុំវិញ​ឧកញ៉ា

ជារៀងរាល់ឆ្នាំ ធនាគារ ជីប ម៉ុង ក៏ដូចជា​ក្រុមហ៊ុន ជីប​ ម៉ុង ទាំងមូល​តែងតែចូលរួមចំណែកយ៉ាងសកម្មក្នុងការ​ផ្ដល់ជំនួយដល់សង្គម​​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឆ្នាំ២០២២ ភាគទុនិករបស់ធនាគារ ជីប ម៉ុង អ្នកឧកញ៉ាលាង ឃុន នៅតែបន្តយុទ្ធនាការសប្បុរធម៌ជួយសង្គមជាបន្តបន្ទាប់។ ជាក់ស្ដែង ភាគទុនិករបស់ធនាគារ បានបន្តសកម្មភាពបរិច្ចាគ និងការផ្ដល់ជំនួយលើវិស័យផ្សេងៗទូទាំងប្រទេស ដោយបានប្រគល់ថវិកាមួយលានដុល្លារអាមេរិកសម្រាប់រយៈពេលប្រាំឆ្នាំ​ ដើម្បីរួមចំណែកជាមួយ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) សម្រាប់ការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្រីក្រ។

​ភាគ​ទុនិករបស់ធនាគារ ជីប ម៉ុង អ្នកឧកញ៉ាលាង ឃុន មានប្រសាសន៍ថា៖ “យើងមិនត្រឹមតែអភិវឌ្ឍពាណិជ្ជកម្មរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុន ជីប ម៉ុង តែងតែចូលរួមបរិច្ចាគត្រឡប់ទៅសង្គមវិញនៅក្នុងវិស័យជាច្រើន ជាពិសេសចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាធ្វើកិច្ចសហប្រតិបត្តិការនានាផងដែរ”។

បន្ថែមពីនេះ ធនាគារ ដែលទើបតែបង្កើនដើមទុនចុះបញ្ជីដល់ចំនួន ១៣៥លានដុល្លារក្នុងពាក់កណ្ដាលឆ្នាំ២០២២នេះ ក៏តែងតែឧបត្ថម្ភថវិកាជូនកាកបាទក្រហមកម្ពុជាជារៀងរាល់ឆ្នាំ ដើម្បីជាជំនួយមនុស្សធម៌ដល់ជនរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗផងដែរ។

ក្នុងឆ្នាំ២០២២នេះដែរ ភាគទុនិករបស់ធនាគារ ជីប ម៉ុង ដោយមានអ្នកឧកញ៉ា លាង ឃុន ជាស្ថាបនិក ក៏បានផ្តល់អាហារូបករណ៍រយៈពេល៤ឆ្នាំ ដល់និស្សិត៤០នាក់ ដើម្បីសិក្សាលើមុខជំនាញស្ទែមនៅសាកលវិទ្យាល័យខេមតិចផងដែរ។  

គួរបញ្ជាក់ផងដែរថា ធនាគារ ជីប ម៉ុង គឺជាពាណិជ្ជកម្មមួយផ្នែករបស់ក្រុមហ៊ុន ជីប ម៉ុង បង្កើតឡើងក្នុងឆ្នាំ ១៩៨២ ដែលជាក្រុមហ៊ុនចម្រុះដ៏ធំបំផុតមួយក្នុងប្រទេសកម្ពុជា៕