រថយន្ត Honda CR-V 2022បានបំពាក់មកជាមួយនូវម៉ាស៊ីនសាំងទំហំ ២ លីត្រ ប្រភេទម៉ាស៊ីន SOHC, i-VTEC ៤ ស៊ីឡាំង ១៦ សាប៉ាប់ អាចផលិតកម្លាំងដល់ ១៥៤ សេះ។
រថយន្តមានសភាពធំទូលាយ ដោយឃ្លុបខាងក្រោយមានទំហំដល់ទៅ ៥២២ លីត្រ អបជាមួយនឹងបច្ចេកវិទ្យាសន្សំសំចៃសាំង ECON Mode ថែមទាំងមានប្រព័ន្ធហ្វ្រាំង ABS និងប្រព័ន្ធចែកហ្វ្រាំង EBD ផងដែរ។
ប្រព័ន្ធសុវត្ថិភាពមានភាពប្រសើរជាងមុន ដោយមានទាំងប្រព័ន្ធការពារចោរកម្ម ពោងសុវត្ថិភាព ៨ គ្រាប់ ប្រព័ន្ធត្រួតពិនិត្យសម្ពាធខ្យល់កង់ សេនស័រក្រោយ ៦ គ្រាប់ កាមេរ៉ាសុវត្ថិភាពនៅចំហៀងខាងស្ដាំរថយន្ត។
នៅមិនទាន់អស់ទេ នៅមានបច្ចេកវិទ្យាពញ្ញាក់ស្មារតីអ្នកបើកបរពេលងងុយ ប្រព័ន្ធទប់លំនឹងលើផ្លូវមានឧបសគ្គ និងប្រព័ន្ធជំនួយចង្កូតពេលផ្លូវកោងផងដែរ។
All new Honda CR-V 2022 មាន ៤ ពណ៌សម្រាប់ជ្រើសរើសដូចជា ពណ៌កណ្ដុរប្រម៉េះ ពណ៌ខ្មៅ ពណ៌ស និងពណ៌ក្រហម ខណៈតម្លៃរបស់រថយន្តមួយគ្រឿងនេះប្រហែល ៤៩ ៩០០ ដុល្លារ ហើយអ្វីដែលកាន់តែអស្ចារ្យនោះគឺ សម្រាប់ការជាវរថយន្តទំនើបនេះនៅខែកក្កដា លោកអ្នកនឹងទទួលបានកាដូជាពិសេស គឺការថែមជូននូវម៉ូតូ Honda Beat មួយគ្រឿង ស្លាកលេខវែងមួយ និងកម្រាលជើងដ៏ប្រណិតមួយឈុតផងដែរ។
សូមជម្រាបដែរថា ការថែមជូនមួយនេះនឹងធ្វើឡើងរយៈពេលមួយខែពេញ សម្រាប់ខែកក្កដាតែម្ដង៕