នៅថ្ងៃទី២៩នេះ ចំនួនអ្នកដែលបានឆ្លងជម្ងឺដែលបណ្តាលមកពីវីរូសកូរ៉ូណា និងបានស្លាប់ដោយសារជម្ងឺមួយនេះនៅតែបន្តកើនទ្បើងយ៉ាងលឿន។ ខណ:នេះផងដែរ មហាសេដ្ឋីមានជាងគេបំផុតរបស់ចិនគឺលោកមហាសេដ្ឋី Jack Maបានបរិច្ចាកប្រាក់ផ្ទាល់ខ្លួនរហូតដល់១៤លានដុល្លារឯណោះ ដើម្បីស្វែងរកវ៉ាក់សាំងតតាំងនឹងកូរ៉ូណា។
ក្រុមហ៊ុនរបស់លោក Jack Ma គឺក្រុមហ៊ុនអាលីបាបាបាននាំមុខគេក្នុងការបរិច្ចាកនៅក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជម្ងឺដ៏កាចសាហាវមួយនេះ។ ក្រៅពីទឹកប្រាក់១៤៤លានដុល្លារដែលបានបរិច្ចាករួចទៅហើយ ក្រុមហ៊ុនអាលីបាបាក៏បានផ្តល់នូវជំនួយខាងបច្ចេកវិទ្យា AI ផងដែរទៅដល់ស្ថាប័នដែលកំពុងស្រាវជ្រាវពីវីរូសកូរ៉ូណាផងដែរ។
គិតត្រឹមយប់ថ្ងៃទី២៩នេះ ចំនួនអ្នកដែលស្លាប់ដោយសារវីរូសកូរ៉ូណានៅស្រុកចិន បានកើនដល់១៣២នាក់ហើយ ខណ:ដែលអ្នកបានឆ្លងជម្ងឺនេះបានកើនរហូតដល់ជាង៦០០០នាក់ហើយ។