ក្រុមហ៊ុន វិរៈ ប៊ុនថាំ របស់ឧកញ៉ា សួរ វិរៈ បង្ហាញខ្លួនជាមួយអក្សរខ្មែរធំៗនៅកណ្តាលក្រុងបាងកក

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន វិរៈ ប៊ុនថាំ របស់ឧកញ៉ា សួរ វិរៈ បាន​បើក​សាខា​ថ្មី​ និង​បង្ហាញ​ខ្លួន​នៅ​​កណ្តាល​ទីក្រុង​បាងកក​ ​​នៃ​ប្រទេស​ថៃ ជាមួយ​នឹង​ស្លាក​យីហោ​មាន​អក្សរ​ខ្មែរ​ធំៗ។ ​នេះ​ជា​មោទនភាព​មួយ​សម្រាប់​កម្ពុជា ដែល​មាន​ក្រុមហ៊ុន​​លើ​វិស័យ​ដឹក​ជញ្ជូន​ ​មាន​វត្តមាន​នៅ​ក្រៅ​ប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា សួរ វិរៈ ​​បាន​បង្ហោះសារ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា៖ “មោទនភាពជាតិខ្មែរ! ហើយយើងនៅតែបន្តលើកទង់ជាតិ និងភាសាខ្មែរលើទឹកដីបរទេស។ គ្រប់មុខជំនួញតែងតែ​ចង់បានចំណូល​​សម្រាប់​ក្រុមហ៊ុន តែវីរ:ប៊ុនថាំមិនត្រឹមតែរកចំណូលដល់ក្រុមហ៊ុននោះទេ តែបាននាំមកនូវមុខមាត់ ជូនដល់ប្រជាជនកម្ពុជា និងប្រទេសជាតិទៀតផង។ យើងទទួលការមើលងាយពីបរទេស និងប្រទេសជិតខាងយូរណាស់មកហើយ តែខ្ញុំនៅ​តែជឿជាក់ថា ប្រជាជនកម្ពុជាពិតជាមានចំណេះដឹង និងភាពវៃឆ្លាតមិនចាញ់បរទេសនោះឡើយ ទោះបីជាប្រទេស​បាន​ឆ្លងកាត់សង្គ្រាមដ៏ជូរចត់យ៉ាងណាក៏ដោយ”។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ ​​ជាក្រុមហ៊ុន​​ដឹក​អ្នក​ដំណើរ និង​បញ្ញើ​ឆាប់​រហ័ស ​​​ឈាន​មុខ​គេ​មួយ​​នៅ​កម្ពុជា​ នា​ពេល​បច្ចុប្បន្ន។ ថ្មីៗ​នេះ​ក្រុមហ៊ុន ក៏​ទើប​​តែ​បើក​ដំណើរ​ការ​អាជីវកម្ម​ដឹក​អ្នក​ដំណើរ និង​បញ្ញើ​ឡើង​វិញ ​​ទៅ​កាន់​សាខា​នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​ ផង​ដែរ ​​បន្ទាប់​ពី​ផ្អាក​មួយ​រយៈ​ ដោយសារ​វិបត្តិកូវីដ-១៩។ ឧកញ៉ា សួរ វិរៈ ​ធ្លាប់​បាន​បញ្ជាក់​ថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ ​​ក៏ជា​ក្រុមហ៊ុន​លេខ​១ ដំបូង​គេ​នៅ​ប្រទេស​វៀតណាមផងដែរ៕