ចៅស្រីរបស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងចៅប្រុសអ្នកឧកញ៉ា ភាព ហៀក សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប បានចូលរោងជ័យរៀបមង្គលការ កាលពីថ្ងៃអាទិត្យ ទី០៣ ខែកក្កដា ម្សិលមិញនេះ។
ពិធីសិរីសួស្តីអាពាហ៍ពិពាហ៍ គូស្វាមីភរិយាថ្មី របស់កូនប្រុសមហាសេដ្ឋីលំដាប់កំពូលកម្ពុជា និងចៅស្រីរបស់មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលនេះ ពិធីហែរជំនូនធ្វើនៅភូមិគ្រឹះរបស់ឯកឧត្តម ជា សុផារ៉ា ផ្ទាល់តែម្តង ខណៈដែលពិធីញាំអាហារពេលរាត្រី ត្រូវបានរៀបចំឡើងនៅអគារ C-G នៃមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC Wedding Plaza។
មុនចូលដល់ថ្ងៃមង្គលដ៏ធំនេះ កូនកំលោះនាម អុឹង ឬទ្ធី និងកូនក្រមុំនាម ផន សុផានីសា បានទៅថត Pre-wedding នៅក្រុងព្រះសីហនុ ដែលអ្នកទាំងពីរបានបង្ហាញសម្រស់មិនចាញ់តារាភាពយន្តនោះទេ។
សូមទស្សនាទិដ្ឋភាពនៃការថត Pre-wedding ដូចខាងក្រោម៖