ឧកញ៉ា ហ៊ួត ជា៖ បងប្អូនខ្មែរ បើសិនទំនេរអាចមកលេងស្រុកគេ ដើម្បីបានប្លែកភ្នែក

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហួត ជា ផ្គត់ផ្គង់សម្ភារៈសំណង់ កំពុងធ្វើដំណើរទៅទស្សនៈកិច្ចនៅ​ប្រទេស​ស្វីស ​ហើយ​លោក​បាន​ផ្តែផ្តាំ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ថា ​​បើ​សិន​មាន​ពេល​ទំនេរ​ គួរ​តែ​​​ទៅ​លេង​ស្រុក​គេ ដើម្បី​បាន​ឃើញ​នូវ​ទស្សនីយភាព​ថ្មីៗ​ប្លែក​ភ្នែក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគ្គនាយក​រូប​នេះ​ បាន​បង្ហោះសារ​លើ​បណ្តាញ​សង្គម ​​កាល​ពី​ថ្ងៃអាទិត្យម្សិល​មិញ​ថា៖ “អរុណសួស្តី ពីប្រទេសស្វីស មកដល់ទីនេះ សែនស្អាតម្ល៉េសទេ។ បងប្អូនខ្មែយើង បើសិនទំនេរ ឆ្លៀតមកស្រុកគេ ប្លែកភ្នែកទាំងគូ មាន​ទឹកមានភ្នំ មានហាងនាឡិការ រិតតែអស្ចារ ស្អាតគ្រប់ទិសទី បងប្អូនរួមគ្នា លាន់មាត់ wow wow ចង់តែស្នាក់នៅ អោយបានយូទៀត”។

គួរ​បញ្ជាក់​ថា ឧកញ៉ា ហ៊ួត ជា កើតចេញពីគ្រួសារក្រីក្រ មាន​តែ​ម្តាយ​កំព្រាឳពុក និងធ្លាប់រស់នៅតំបន់​អាណាធិបតេយ្យក្នុងទីក្រុង លោកឧកញ៉ាបានតស៊ូ​រហូតត្រូវបាន​​ព្រះ​មហា​ក្សត្រ​ត្រាស់​បង្គាប់ផ្តល់​គោរម​ងារ​ជា«ឧកញ៉ា»៕