ថ្ងៃស្អែកឧកញ៉ា និងសហគ្រិនជោគជ័យឆ្នើមៗ ជជែកគ្នាស៊ីជម្រៅពីភាពជាអ្នកមាន

ជុំវិញ​ឧកញ៉ា

គ្មាននរណាម្នាក់ ចង់ក្រទេ ! តែបើគ្មានទម្លាប់អ្នកមាន គឺមិនអាចក្លាយជាអ្នកមានឡើយ។ នេះគឺជាពាក្យស្លោករបស់កម្មវិធី ទិវាភាពជាអ្នកមានប្រចាំឆ្នាំ២០២២ ដែលគ្រោងនឹងរៀបចំថ្ងៃព្រហស្បតិ៍ទី ៧ ខែកក្កដា ស្អែកនេះនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ស្ថិតក្នុងសកលវិទ្យាល័យភូមិភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីនេះមានអ្នកវាគ្មិនកិត្តិយសឆ្នើមៗចូលរួម ដូចជា៖ ឧកញ៉ាបណ្ឌិត គីម ហ៊ាង, ឧកញ៉ា កែវ មុំ, ឧកញ៉ា តាំង ហ្គេចលៀង, ឧកញ៉ា ឈិន កេន, បណ្ឌិត តាន់ មុនីវណ្ណ, លោក សោម សម្បត្តិ, លោក ឌិន សុធារិទ្ធ, លោកស្រី ជា សុខហៀក និងលោក លី ហាវ។

បើតាមអ្នករៀបចំ និងដឹកនាំកម្មវិធី លោក ហោ ចាន់រដ្ឋា បានឲ្យដឹងថា ភាពជាអ្នកមាន គឺជាអ្វីដែលថ្លៃថ្នូរបំផុត ជាអ្វីដែលឧត្តុងឧត្តមបំផុត ជាអ្វីដែលខ្ពង់ខ្ពស់បំផុត ជាអ្វីដែលពិសិដ្ឋបំផុត ជាអ្វីដែលថ្លៃថ្លាបំផុត ជាអ្វីដែលអស្ចារ្យបំផុត ដែលមនុស្សជាតិយើងប្រាថ្នាចង់បានគ្រប់ៗគ្នា។ តែហេតុអ្វី បានជាមនុស្សជាតិយើងភាគច្រើន រស់ក្នុងភាពក្រីក្រ លំបាកវេទនា និងមិនថ្លៃថ្នូរទៅវិញ? ចម្លើយ គឺមកពីគ្មានទម្លាប់ជាអ្នកមាន។

សូមអញ្ជើញបងប្អូន ចូលរួមទិវាភាពជាអ្នកមាន ប្រចាំឆ្នាំ២០២២ស្តីពី ទម្លាប់អ្នកមាន – តើអ្នកមាន មានទម្លាប់យ៉ាងដូចម្តេច? ដើម្បីរួមគ្នាកសាងកម្ពុជា មនុស្សគ្រប់គ្នា គឺសុទ្ធតែអាចក្លាយជាអ្នកមាន។
១- ហេតុអ្វី ចាំបាច់ក្លាយជាអ្នកមាន?
២- តើអ្នកមាន មានទម្លាប់យ៉ាងដូចម្តេច?
៣- តើកសាងទម្លាប់ជាអ្នកមាន ដោយរបៀបណា?
៤- តើអ្នកមាន ត្រូវប្រកាន់ខ្ជាប់ទម្លាប់សំខាន់ៗបំផុតអ្វីខ្លះ?
———
ធ្វើនៅ CKCC ថ្ងៃទី៧ ខែ៧ ឆ្នាំ២០២២ ពីម៉ោង៧ព្រឹក-៧យប់
សូមស្កែន ឬចុះឈ្មោះ https://docs.google.com/…/1FAIpQLSeweX…/viewform…