សម្តេច ហ៊ុន សែន៖រដ្ឋ ខាតបង់ថវិការប្រមាណ១០០លានដុល្លារលើអគ្គិសនី ក្នុងឆ្នាំ២០២២

សង្គម​ និង​សេដ្ឋកិច្ច

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំឲ្យពលរដ្ឋ និងនិងស្ថាប័នពាក់ព័ន្ធនាំគ្នាសន្សំសំចៃការប្រើប្រាស់ភ្លើង ពិសេសត្រូវតែចាប់ផ្តើមពីស្ថាប័នរដ្ឋមុនគេ ដែលប្រើប្រាស់ពីថវិកាជាតិ។ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសដែលសម្ដេចបានអញ្ជើញជួប​សំណេះ​សំណាល​ជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេច ហ៊ុន សែន ថា រដ្ឋបានចេញថ្លៃខាតបង់លើថ្លៃអគ្គិសនីជំនួសពលរដ្ឋដើម្បីរក្សាតម្លៃនៃការប្រើប្រាស់អគ្គិសនីនៅក្នុងប្រទេស ដែលសម្ដេចតេជោ ប៉ាន់ប្រមាណថាក្នុងឆ្នាំ២០២២ នេះរដ្ឋនឹងចំណាយខាតបង់លើអគ្គិសនីជាង ១០០លានដុល្លារ។សម្តេច បានបញ្ជាក់ថា ការខាតបង់ការវិនិយោគលើថាមពលអគ្គិសនី ដោយសារតែការឡើងថ្លៃតម្លៃប្រេងឥន្ធនៈ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា «បើគ្មានការទប់ទល់របស់រដ្ឋ ចំពោះអគ្គិសនីកម្ពុជាទេ ម៉្លេះតម្លៃអគ្គិសនីនៅកម្ពុជា មានតម្លៃគុណនឹង២រួចជាស្រេចបាត់ទៅហើយ។ សម្តេចបញ្ជាក់ថា «មិនត្រឹមតែ មិនអាចបញ្ចុះថ្លៃអគ្គិសនីបានទេ រដ្ឋត្រូវត្រៀមទុនដើម្បីជួយខាតអគ្គិសនីកម្ពុជាថែមទៀត»។

យ៉ាងណា សម្តេច បានបញ្ជាក់ថា ជាភ័ព្វសំណាង ពេលមានបញ្ហាវិបត្តិថាមពលសកល កម្ពុជាទទួលបានអំណោយពីទេវតា គឺធ្លាក់ភ្លៀងបំពេញអាងស្តុកទឹកវារីអគ្គិសនី ដែលយើងអាចទាញយកថាមពលពីកម្លាំងទឹក បង្កើតអគ្គិសនីបំពេញតម្រូវកង្វះខាត នៃការប្រើប្រាស់អគ្គិសនីបាន។

គួរបញ្ជាក់ដែរថា ការអំពាវនាវដល់ពលរដ្ឋ ពិសេសស្ថាប័នរដ្ឋប្រើប្រាស់អគ្គិសនីសន្សំសំចៃរបស់សម្តេច ហ៊ុន សែន នាពេលនេះ គឺធ្វើឡើងខណៈអគ្គិសនីកម្ពុជាកំពុងខាតដោយការកើនឡើងតម្លៃប្រេងឥន្ធនៈដែរនោះ ហើយរដ្ឋកំពុងឈានដល់ការខាត់បង់ជាលើដំបូងលើវិស័យអគ្គិសនីដោយសារវិបត្តិដែលទទួលរងពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងទណ្ឌកម្មលើរុស្ស៊ី។

យ៉ាងណា នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានបង្ហាញក្តីបារម្ភថា បើវិបត្តិនេះកើតឡើងពីបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការដាក់ទណ្ឌកម្មលើរុស្ស៊ី ជាមួលហេតុដែលធ្វើឱ្យមានវិបត្តិថាមពលបែបនេះ ហើយប្រសិនជាអូសបន្លាយដល់ឆ្នាំក្រោយទៀតបញ្ហាវិបត្តិនឹងរឹតតែធ្ងន់ធ្ងរ៕

អត្ថបទ៖រង្សី