ឧកញ៉ា​វ័យក្មេង​ម្ចាស់​ហាងកាហ្វេ​ Koi និង TUBE បរិច្ចាក​ថវិកាបោស​សម្អាត​មីននៅកម្ពុជា

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ឃន ឈុនដារ៉ា និង លោកជំទាវតាំង គីមហៀង ម្ចាស់ប្រេនហាង​កាហ្វេ Koi. & TUBE បានប្រកាស​​បរិច្ចាក​ថវិកាចំនួន ២ ០០០ ដុល្លារ ដើម្បី​​ចួលរួ​មជាមួយ​រដ្ឋាភិបាល​គាំទ្រ​កម្មវិធីសំអាតមីននៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចូលរួមបរិច្ចាគថវិកានេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់វិស័យឯកជនចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បី​បញ្ចប់ឲ្យអស់នៅបញ្ហាគ្រាប់មីននៅកម្ពុជា។

ក្នុង​ពិធីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ ដែលបានប្រារព្ធឡើងនៅទីតាំងអាងទឹកត្រពាំងថ្ម ក្នុងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​អំពាវនាវ​ដល់វិស័យឯកជន ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបោសសំអាតមីន។

បើតាម​ប្រមុខរដ្ឋាភិបាល​ មក​ដល់​ពេលនេះ រដ្ឋាភិបាល​បានទទួលថវិកាជិត ១៥ លានដុល្លារ សម្រាប់ជំនួយដោះមីនដែលទទួលបានពីសប្បុរសជន។

តាមរបាយការណ៍របស់អាជ្ញាធរមីនបានបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩២ ដល់ខែឧសភា ឆ្នាំ២០២២ ការបោសសម្អាតមីន នៅទូទាំងប្រទេស សម្រេចបានផ្ទៃដីចំនួន ២ ៤១០ ២៤៦ ៥៦២ ម៉ែត្រក្រឡា និងកំទេចចោលមីនប្រឆាំងមនុស្សចំនួន ១ ១៤០ ៧៩៤គ្រាប់ មីនតោនចំនួន ២៦ ០៤៣គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៣ ០០៣ ៨៣៥គ្រាប់។ ដោយឡែកផ្ទៃដីដែលនៅសល់ ចំនួន ១ ៩៩០ គីឡូម៉ែត្រក្រឡា (ស្មើនឹងចម្ការមីន/គ្រាប់ចំនួន ១៤ ១២១ចម្ការ)៕