BREAKING News: អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន Abe ត្រូវបាន​គេ​បាញ់​ អំឡុងពេល​ថ្លែង​សន្ទរកថា

អន្តរជាតិ

អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe ត្រូវបាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាមៗ បន្ទាប់​ពី​ត្រូវ​បាន​គេ​បាញ់​ចំ​ដើមទ្រូង​ អំឡុងពេល​ថ្លែង​សន្ទរកថា នៅ​ទីក្រុង Nara ភាគ​ខាងលិច​ប្រទេស​ជប៉ុន។ នេះ​បើ​តាម​របាយការណ៍​ផ្សាយ​ដោយ​សារព័ត៌មាន​ជប៉ុន Yomiuri Shimbun។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភព​ដដែល​បន្ថែម​ថា គេ​បាន​លឺ​សម្លេង​ផ្ទុះ​ដូច​ជា​ការ​បាញ់​កាំភ្លើង ហើយ​ភ្លាមៗ​នោះ​ក៏​ប្រទះ​ឃើញ​អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ដួល​សន្លប់​នៅ​កន្លែង​តែ​ម្ដង។

យោង​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកស្រាវជ្រាវ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹងថា​ ប៉ូលិស​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ភេទ​ប្រុស​ម្នាក់ ខណៈ​ក្រៅពី​លោក Abe ក៏​មាន​មនុស្ស​មួយ​ចំនួន​ទៀត​រង​របួស​ផង​ដែរនៅក្នុង​ហេតុការណ៍​មួយ​នេះ៕