(វីដេអូ) មិន​ខ្លាច​មេឃ​មិន​ខ្លាច​ដី Lexus LX600​ ការពារ​គ្រាប់កាំភ្លើង អានុភាព​កាន់​តែ​ញាក់សាច់​ទ្រឺតៗ

អន្តរជាតិ

ដូច​ដែល​ប្រិយមិត្ត​បាន​ដឹង​រួច​មក​ហើយ​ថា Lexus LX600 គឺ​ជា​រថយន្ត​ប្រភេទ SUV លំដាប់​អភិជន ដែល​រចនា​ឡើង​ភ្ជាប់​មក​ជាមួយ​ប្រណីតភាព អំណាច និង​សក្ដិសម​បំផុត​សម្រាប់​វណ្ណៈ​លំដាប់​កំពូល​យក​មក​ប្រើប្រាស់​ជា​មធ្យោបាយ​ធ្វើ​ដំណើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រូបរាង​អ៊ែម​ស្រាប់​មធ្យម ងំ​ថ្មីៗនេះ​ក្រុមហ៊ុន INKAS Armored Vehicle Manufacturing បាន​យក​រថយន្ត​ស៊ីវិល័យ​មួយ​នេះ​មក​ Upgrade កាន់តែ​អស្ចារ្យ​មួយ​កម្រិត​ទៀត គឺ​បាន​បង្កើត​ Version មួយ​ទៀត​របស់​ LX600 ជា​ប្រភេទ​រថយន្ត​ការពារ​គ្រាប់​កាំភ្លើង​។

យោង​តាម​ការ​ចុះផ្សាយ​ពី Foxnews បាន​ឲ្យ​ដឹង​ថា LX600 សេរី​ចុងក្រោយ​បំផុត​នេះ​គឺ​អាច​មាន​សមត្ថភាព​ការពារ​គ្រាប់​កាំភ្លើង​វែង ៧,៦២ ម.ម​ ឬ​គ្រាប់​កាំភ្លើង AK ហើយ​ថែម​ទាំងអាច​ទប់ទល់​ជាមួយ​នឹង​គ្រាប់បែក​ដៃ ២ ​គ្រាប់​ទៀត​ផង។

តួ​រថយន្ត​បំពាក់​មក​ជាមួយ​នឹង​កញ្ចក់​ប្រភេទ Ballistic Glass មាន​បន្ទប់​ការពារ​អ្នកដំណើរ មាន​អាវក្រោះ​ការពារ​ធុងសាំង និង​ម៉ាស៊ីន ហើយ​ជើងក្រោម​រថយន្ត​អាច​ធានា​បាន​នូវ​កម្លាំង​ធ្ងន់ជាងមុន ស្របពេល​កង់​នៃ​រថយន្ត​ជា​ប្រភេទ Run-Flat ដែល​អាច​បើកបាន​ធម្មតា បើ​ទោះ​ជា​បែក​កង់​ក្ដី។

យ៉ាងណា សម្រាប់​ម៉ាស៊ីន​នៃ​រថយន្ត​កំពូល LX600 នៅ​តែបំពាក់​ជាមួយ​ម៉ាស៊ីន​ដដែល​គឺ ៣,៥​លីត្រ V6 អាច​ផលិត​កម្លាំង​ដល់ ៤០៩ HP និង​មាន​ចង្កឹះលេខ​អូតូ ១០ វគ្គ កាមេរ៉ា​សុវត្ថិភាព ៣៦០ ដឺក្រេ។

ចំពោះ​តម្លៃ​របស់​រថយន្ត​មួយ​នេះ​វិញ គឺ​មិនទាន់​បាន​ទម្លាយ​ឲ្យ​ដឹង​នៅ​ឡើយ គ្រាន់តែ​លឺ​ល្ហៀងៗ​ថា​អាច​នឹង​ចាប់ពី​ជាង ២០០ ០០០ ដុល្លារ​អាមេរិក​ឡើង​ទៅ នៅ​លើ​ទីផ្សារ​រថយន្ត​បរទេស៕