Facebook ដក​ការចែកចាយដំណឹងខុសពីកូរ៉ូណា បន្ទាប់ពី WHO ប្រកាស​អាសន្ន​សុខភាព​សកល​លោក

Uncategorized

បន្ទាប់ពីអង្គការសុខភាពពិភពលោកបានប្រកាសអំពីការផ្ទុះឡើងនូវវីរុសកូរ៉ូណាថាជាគ្រោះអាសន្នដល់សុខភាពជាសកលលោកនោះរួចមក ក្រុមហ៊ុន Facebook Inc បាននិយាយថា ខ្លួននឹងដកចេញនូវព័ត៌មានច្រលំបល់មួយចំនួនលើការចែកចាយអំពីវីរុសកូរ៉ូណាឆ្លងឆាប់រហ័សនៅក្នុងប្រទេសចិននៅក្នុងខ្ទង់សម្រង់មតិស្តីពីសុខភាពនៅលើបណ្តាញសង្គមរបស់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


បណ្តាញសង្គមដ៏ធំសម្បើមរបស់ពិភពលោកដដែលនេះបាននិយាយនៅក្នុងប្លកថា ខ្លួននឹងដកចេញនូវខ្លឹមសារមួយដែលនិយាយថា វីរុសមានការអះអាងខុសឬក៏ជាទ្រឹស្តីសមគំនិតដែលធ្វើឱ្យមានការច្រលំចំពោះការផ្សាយចេញទៅឈានដល់ការវិលវល់ដល់សមត្ថកិច្ចសុខាភិបាលក្នុងស្រុកចិនតាមរយៈបណ្តាញស្ថាប័នខ្លួន។


ចំណាត់ការនេះ គឺជាឥរិយាបថមិនសមរម្យមួយចំពោះស្ថាប័ន Facebook ដែលជាទូទៅមានការកំហិតទៅលើការចែកចាយនូវខ្ទង់មតិយោបល់ ជាហេតុនំាឱ្យមានការច្រលំបល់មួយនៅលើបណ្តាញសង្គមតែម្តង ។


ពាក់ពន្ធ័នឹងសារចែកចាយយ៉ាងព្រោងព្រាតនោះបានបង្កឱ្យមានការខឹងសម្ប៉ាពីសំណាក់ក្រុមអ្នករិះគន់ថា ក្រុមហ៊ុនបរាជ័យមិនបានទប់ស្កាត់លើការចែកចាយនូវព័ត៌មានមិនសព្វជ្រុងជ្រោយនំាឱ្យមានបញ្ហាគំរាមកំហែងបន្តដល់សុខភាពសាធារណៈ ដូចជាការលើកឡើងអំពីវ៉ាក់សំាងការពារជាដើម៕

ប្រែសម្រួល៖ ឧកញ៉ា មហា​សន្ដោស