ប្រទេស​មួយ​នៅ​អាស៊ីអាគ្នេយ៍​កំពុង​ដើរ​តាម​គន្លង​ចាស់​ស្រីលង្កា​

អន្តរជាតិ

យោង​តាម​សារព័ត៌មាន Nikkei បាន​ចុះផ្សាយ​ថា ប្រទេស​ឡាវ​គឺ​កំពុង​ពិភាក្សា​ក្នុង​ការ​ទិញ​ប្រេង​ពី ប្រទេស​រុស្ស៊ី ក្នុង​តម្លៃ​ធូរថ្លៃ​ ខណៈ​តម្រូវការ​នៅ​ក្នុង​ប្រទេស​កំពុង​មាន​ការ​កើនឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភព​ខាងលើ​បាន​អះអាង​ទៀត​ថា ឡាវ​គឺជា​ប្រទេស​នៅ​អាស៊ាន​ចុងក្រោយ​បំផុត​ ដែល​កំពុង​ដើរតាម​ដាន​ចាស់​របស់​ស្រីលង្កា ពោល​នឹង​អាច​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ដោយសារ​បំណុល​វ័ណ្ឌក កង្វះខាត​ប្រេង​ឥន្ធនៈ និង​ប្រឈម​នឹង​អតិផរណា។

​ស្ថានីយ​ប្រេង​ដែល​ធ្លាប់​តែបើក​ដល់​ម៉ោង ៩ យប់​ ពេលនេះ​ម៉ោង ៤ រសៀល​មិន​ទាន់​ទេ បិទ​ទ្វារ​អស់​រលីង ដោយសារ​តែ​គ្មាន​ប្រេង​លក់ ស្របពេល​អតិថិជន​តម្រង់​ជួរ​ចាំទិញ​ប្រេង​ច្រើន​សន្ធឹក។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី Nikkei។

ដោយឡែក សារព័ត៌មាន Laotian Times ក៏​បាន​រាយការណ៍​ដែរ​ថា ដើម្បី​អាច​ទប់ទល់​នឹង​ស្ថានការណ៍​បាន រដ្ឋាភិបាល​ឡាវ​មាន​តែ​រក​ទិញ​ប្រេង​ក្នុង​តម្លៃ​ធូរ​ថ្លៃ បើ​ទោះ​ជា​ត្រូវ​រក​ប្រភព​ផ្គត់ផ្គង់​ថ្មីៗ រាប់​ទាំង​រុស្ស៊ី​ផងដែរ។

សូម​ជម្រាប​ដែរ​ថា ឥន្ធនៈ​របស់​រុស្ស៊ី​គឺ​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​ទីផ្សារ​អន្តរជាតិ​ដល់​ទៅ ៧០% ស្របពេល​លឺ​តម្រុយ​មកថា រដ្ឋាភិបាល​ឡាវ​កំពុង​ត្រៀម​កិច្ចព្រមពៀង​ទិញដូរ​ជាមួយ​រុស្ស៊ី​នាពេល​ឆាប់ៗនេះ។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី Nikkei៕