នៅព្រឹកថ្ងៃទី ០៨ កក្កដា ២០២២ នេះ លោកស៊ិនហ្សូ អាបេ ត្រូវបានគេបាញ់ អំឡុងពេលឃោសនារកសន្លឹកឆ្នោតនៅទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន។ នេះបើតាមការចុះផ្សាយពី NHK។
ក្នុងអំឡុងពេលកំពុងថ្លែងសន្ទរកថា គេមានលឺសូរសំលេងផ្ទុះដូចគ្រាប់កាំភ្លើង ២ ដង រួចហើយស្រាប់តែលោក អាបេ ដេកដួលសន្លប់នៅនឹងកន្លែង ខណៈជនសង្ស័យត្រូវបានចាប់ខ្លួនភ្លាមៗ។
បើទោះជាបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗក្ដី ប៉ុន្តែក្រុមគ្រូពេទ្យមិនអាចសង្គ្រោះលោក អាបេ បានទាន់ពេលវេលាឡើយ ដោយសារតែរបួសនៅកន្លែងសំខាន់ៗដូចជា គ្រាប់កាំភ្លើងបានទម្លុះដើមទ្រូងរបស់លោក។
លោក ស៊ីនហ្សូ អាបេ បានទទួលមរណភាពនៅអាយុ ៦៧ ឆ្នាំ ដោយសារការបាញ់ប្រហារពីបុរសអំឡុងពេលឃោសនារកសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតសភាជាន់ខ្ពស់។ លោកធ្លាប់បានកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនពីឆ្នាំ ២០០៦ ដល់ ២០០៧ និងពី ២០១២ ដល់ ២០២០៕