កូនស្រី​ឧកញ៉ា ហេង សៀ បរិច្ចាកថវិកា ២០០០ ដុល្លារ​ចូលរួម​បោសសម្អាត​មីន​នៅ​កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

កញ្ញា តាំង គីមប៊ួយ អគ្គនាយិកា​ក្រុមហ៊ុន​ខេមបូភូរ៉ា ក្លាស ខូអិលធីឌី (CPG) និងជា​កូនស្រី​ឧញ៉ា ហេង សៀ និង លោកជំទាវ សៀម ជូ បាន​ចូលរួម​ថវិកា​ ២ ០០០ ដុល្លារ គាំទ្រ​កម្មវិធីសំអាតមីននៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយ​ការ​អំពាវនាវ​របស់​ប្រមុខ​រដ្ឋាភិបាល មាន​ឧកញ៉ា មហាសេដ្ឋី និងអ្នក​ជំនួញ​តូចធំ បាន​ចូលរួមថវិកា​ជាមួយរាជរដ្ឋាភិបាល ដើម្បី​ចូលរួមប្រយុទ្ធនិង​បញ្ចប់ឲ្យអស់នៅបញ្ហាគ្រាប់មីននៅកម្ពុជា។

គិត​មក​ដល់​ពេលនេះ រដ្ឋាភិបាល​បានទទួលថវិកាជិត ១៥ លានដុល្លារ សម្រាប់ជំនួយដោះមីនដែលទទួលបានពីសប្បុរសជន។

តាមរបាយការណ៍របស់អាជ្ញាធរមីនបានបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩២ ដល់ខែឧសភា ឆ្នាំ២០២២ ការបោសសម្អាតមីន នៅទូទាំងប្រទេស សម្រេចបានផ្ទៃដីចំនួន ២ ៤១០ ២៤៦ ៥៦២ ម៉ែត្រក្រឡា និងកំទេចចោលមីនប្រឆាំងមនុស្សចំនួន ១ ១៤០ ៧៩៤គ្រាប់ មីនតោនចំនួន ២៦ ០៤៣គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៣ ០០៣ ៨៣៥គ្រាប់។ ដោយឡែកផ្ទៃដីដែលនៅសល់ ចំនួន ១ ៩៩០ គីឡូម៉ែត្រក្រឡា (ស្មើនឹងចម្ការមីន/គ្រាប់ចំនួន ១៤ ១២១ចម្ការ) នឹង​ត្រូវ​បោស​សម្អាត​ឲ្យអស់​នៅប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ៕