អគ្គនាយក ប៊ែលធី គ្រុប៖ “សុខភាពបុគ្គលិក គឺជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន”

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត លី ឆេង ស្ថាបនិក និង​ជា​អគ្គនាយក ប៊ែលធី គ្រុប ​​បាន​លើក​ឡើង​ថា “សុខភាពបុគ្គលិក គឺជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន”។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​លើក​ឡើង​​ខាង​លើ​នេះ ​​​គឺក្នុង​ឱកាស​​​ដែល​លោកឧកញ៉ា ​​​បាន​ដឹក​នាំ​ថ្នាក់​ដឹក​នាំ និង​បុគ្គលិក​ក្រោម​ឱវាទ​របស់​លោក​មួយ​ចំនួន​ ​​ធ្វើ​ដំណើរកម្សាន្ត​ទៅ​កាន់​ខេត្ត​មណ្ឌលគិរី រយៈពេល​២​យប់​ ៣​ថ្ងៃ ​​នៅ​ចុង​សប្តាហ៍​នេះ​ ចាប់​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២២។

បណ្ឌិត លី ឆេង ​​​បាន​សរសេរ​​លើ​ទំព័រហ្វេសប៊ុក​ កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ​ថា៖ “«សុខភាពបុគ្គលិកគឺ ជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន» អបអរសាទរដំណើរកម្សាន្តក្នុងស្រុកចុងសប្តាហ៍​របស់ថ្នាក់ដឹកនាំប៊ែលធី គ្រុប ទៅកាន់ខេត្តមណ្ឌលគិរី រយៈពេល ២យប់ ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២”។

“នេះជាសកម្មភាពរបស់ថ្នាក់ដឹកនាំ ប៊ែលធី គ្រុប បានអញ្ជើញមកទស្សនាទេសភាពថ្ងៃលិច​លើកំពូលភ្នំអន្លង់​ស្នេហ៍ ឬដាក់ដាំចាំស្នេហ៍ ដែលជាភ្នំមួយមានទេសភាពស្រស់ស្អាតគ្រប់រដូវកាលមិនថាប្រាំង ឬវស្សា និង​ជាកន្លែងមួយអាចឱ្យអ្នកថតរូបអនុស្សាវរីយ៍យ៉ាងស្រស់ត្រកាលជាមួយនឹងព្រៃភ្នំ វាលស្មៅដាច់កន្ទុយភ្នែក និងផ្លូវកាច់កុងបត់បែនយ៉ាងវែងអន្លាយដែលអ្នកអាចថតជាប់ពីកំពូលភ្នំ។ បន្ទាប់មក ថ្នាក់ដឹកនាំ បានបន្ត​អញ្ជើញទៅពិសាអាហារពេលល្ងាច និងមានកម្មវិធីរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ និងស្និតស្នាល​ក្រៃលែង”។

សូមបញ្ជាក់​ថា ឧកញ៉ាបណ្ឌិត លី ឆេង ​អតីត​នាយក​វិទ្យាស្ថាន​ ឆេង ហៀរ និង​ជា​ទីប្រឹក្សា​អម​ទីស្តីការ​គណៈរដ្ឋមន្ត្រី ​​ហើយ​បច្ចុប្បន្ន​នេះ​ លោក​គឺជា​តំណាងរាស្ត្រ​មណ្ឌល​រាជធានីភ្នំពេញ អគ្គនាយក​ប៊ែលធី​គ្រុប និង​ជា​សាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រម​ទាំង​​សាលា​ប៊ែលធី អន្តរជាតិ ដល់​ទៅ ១៩​ទីតាំង​ផ្សេង​​​ទៀត៕