ឧកញ៉ា ខេមរៈ សិរីមន្ត បណ្ដាក់ទុនជាមួយក្រុមហ៊ុន MUN LAMOO BBQ និងប្រកាសលក់ Franchiseបន្តក្នុងតម្លៃពិសេស

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា ខេមរៈ សិរីមន្ត កាលពីថ្ងៃទី០៨ កក្កដា ឆ្នាំ២០២២នេះ បានចុះកិច្ចព្រមពៀងជាមួយក្រុមហ៊ុន LaMoo BBQ Cambodia បើកអាជីវកម្មសាច់គោ និងសាច់ចៀមអូស្ត្រាលីអាំងបែបបាប៊ីឃ្យូ ដែលកំពុងតែល្បីល្បាញ និងពង្រាយសាខាជាច្រើនក្នុងរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីចុះហត្ថលេខាដ៏ឱឡារឹកនោះដែរ លោកឧកញ៉ា ខេមរៈ សិរីមន្ត បានលើកឡើងថា ក្រុមហ៊ុន LaMoo BBQ Cambodia ជាក្រុមហ៊ុនថ្មីមួយក្នុងវិស័យម្ហូបអាហារដែលជំនាញខាងសាច់គោ និងសាច់ចៀមអូស្ត្រាលីអាំងបែបបាប៊ីឃ្យូ ដល់អតិថិជន និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១ កន្លងទៅនេះ ប៉ុន្តែបានរីកចម្រើននិងពង្រីកខ្លួនក្នុងទីផ្សារម្ហូបអាហារគួរឲ្យកត់សម្គាល់។ ជាក់ស្តែងក្រុមហ៊ុន LaMoo BBQ Cambodia បានបើកសាខាចំនួន៥ក្នុងពេលតែមួយកាលពីឆ្នាំ២០២១ ហើយក្រុមហ៊ុនក៏មានគោលដៅបន្តនៅឆ្នាំបន្ទាប់ៗទៀតផងដែរ។

ឧកញ៉ា ខេមរៈ សិរីមន្ត បានលើកឡើងពីសាវតា បណ្ដាលឱ្យលោកសម្រេចចិត្តបណ្ដាក់ទុនធំ សហការជាមួយសហស្ថាបនិកក្រុមហ៊ុន MUN LAMOO BBQ យ៉ាងដូច្នេះថា៖ “ខ្ញុំចូលចិត្តញ៉ាំស្តេកសាច់គោខ្លាំងណាស់ ហើយថ្ងៃមួយ ដែលខ្ញុំបានភ្លក់រសជាតិស្តេកសាច់គោ ជាមួយទឹកជ្រលក់ពិសេសរបស់ MUN LAMOO BBQ ធ្វើឱ្យខ្ញុំដក់អារម្មណ៍ គិតដល់ផែនការអាជីវកម្មម្ហូបអាហារ និងឈានដល់កិច្ចសហការជាដៃគូរហូតមក”។

ក្នុងឱកាសនៃការចុះកិច្ចព្រមព្រៀង នោះដែរ លោក ដួង តារា សហស្ថាបនិក MUN LAMOO BBQ ក៏បានលើកឡើងពីលក្ខណៈពិសេសរបស់សាច់អាំងរបស់ក្រុមហ៊ុនលោកថា៖ “លក្ខណៈពិសេសដែលអតិថិជនរបស់ MUN LAMOO BBQ ដែលធ្វើឱ្យអតិថិជនបំភ្លេចមិនបាន គឺរសជាតិសាច់គោ និងសាច់ជៀមស្រស់ ជាពិសេសរសជាតិទឹកជ្រលក់ទាំង ៣រសជាតិ ស្រោចពីលើសាច់តែម្ដង”។

បន្ថែមពីការរំលេចឡើងនូវរសជាតិសាច់ និងទឹកជ្រលក់តែមួយគ្មានពីរ ដែលស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំ ស្ថាបនិក MUN LAMOO BBQ លោក ដួង តារា បានបង្ហើបឱ្យដឹងទៀតថា ក្រុមហ៊ុន MUN LAMOO BBQ មានចក្ខុវិស័យដ៏វែងឆ្ងាយ ជាពិសេសសហស្ថាបនិក រួមទាំងវត្តមានចូលរួមសហការជាមួយ លោកឧកញ៉ា ខេមរៈ សិរីមន្ត បន្ថែមទៀត លោកជឿជាក់យ៉ាងមុតមាំថា នឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីអតិថិជន ដ៏ដូចជាជោគជ័យជាមួយគ្រប់តំណាងអ្នកទិញសិទ្ធិអាជីវកម្មលក់បន្ត។

សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលមានបំណងចង់វិនិយោគមានអាជីវកម្មផ្ទាល់ខ្លួន និងទទួលបានប្រាក់ចំណូលប្រចាំថ្ងៃ សូមប្រញាប់រួសរាន់សហការទិញសិទ្ធិលក់បន្តតាមសាខាពីក្រុមហ៊ុន MUN LAMOO BBQ ពីឥឡូវបាន ក្នុងតម្លៃចាប់ពី $3,990 ដល់ $5,990 តែប៉ុណ្ណោះ។ លេខទូរស័ព្ទទំនាក់ទំនង៖ 081710616

មកទល់នឹងពេលបច្ចុប្បន្ននេះ MUN LAMOO BBQ មានហាងនិងបញ្ជរចំនួន៨នៅតាមបណ្តារាជធានី/ខេត្តក្រុង ដូចជាសាខាក្រុងព្រះសីហនុ សាខាទួលពង្រ សាខាទួលសង្កែ សាខាខេត្តកំពង់ស្ពឺ សាខាទីរួមខេត្តក្រចេះ សាខាប៉េងហួតបឹងស្នោ សាខាយុគន្ធរ និងសាខាឈូកមាស។