កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ អ្នកឧកញ៉ា និងឧកញ៉ា សរុបប្រមាណ ២០នាក់ បានចូលរួមក្នុងពិធីពិសារអាហារសាមគ្គីជាមួយគ្នា ដើម្បីប្តូរគំនិតយោបល់ ត្រៀមបង្កើតគណៈកម្មការគ្រប់គ្រងផែនការវិនិយោគរួមគ្នា។
លោក យឹម តាស្រង់ នាយកប្រតិបត្តិក្រុមហ៊ុន Eew9 បានបង្ហោះសារតាមរយៈទំព័រហ្វេសប៊ុក កាលពីម្សិលមិញថា៖ “ថ្ងៃនេះគ្រុបអ្នកឧកញ៉ា – ឧកញ៉ា បានចូលរួមពិសារអាហារសាមគ្គី ដើម្បីប្តូរគំនិតយោបល់ ដើម្បីបង្កើតគណៈកម្មការគ្រប់គ្រងផែនការវិនិយោគរួមគ្នា”។
ក្នុងនោះសមាសភាពចូលរួមមានដូចជា៖
1- ឧកញ៉ា ហេង ឡុង
2- អ្នកឧកញ៉ា ប៉ោ សំអឿន
3- ឧកញ៉ា សៅ វលក្ខណ៍
4- ឧកញ៉ា លឹម ជា
5- ឧកញ៉ា ហ៊ួត ជា
6- ឧកញ៉ា ឡេង ហ៊ាន
7- អ្នកឧកញ៉ា បណ្ឌិត យូ សាម៉េត
8- ឧកញ៉ា លឹម ឡេង
09- ឧកញ៉ា ឡេង និមល
10- ឧកញ៉ា អុឹង ផល្លា
11- ឧកញ៉ា លី គង់ហុង
12- ឧកញ៉ា យ៉ែន ស៊្រុន
13- ឧកញ៉ា ឈិន កេន
14- ឧកញ៉ា សុិន ចន្ធី
15- ឧកញ៉ា ហាត់ សំប៊ុន
16- ឧកញ៉ា លឹម ប៊ុនសេង
17- ឧកញ៉ា ផៃ ប៊ុនវណ្ណៈ
18-ឧកញ៉ា ឡេង ប្រុស
19-ឧកញ៉ា ថៃ សុវិជ័យ
20- ឧកញ៉ា ឡោ សៀកឡេង ។
គួរបញ្ជាក់ថា លោក យឹម តាស្រង់ អតីតអ្នកនិពន្ធ និងអ្នកគ្រប់គ្រងទូទៅផលិតកម្ម Galaxy Navatra ទទួលបានដំណែងថ្មីជាម្ចាស់ភាគហ៊ុន និងនាយកប្រតិបត្តិក្រុមហ៊ុន នាំចូលផលិតផលពីប្រទេសកូរ៉េ គឺក្រុមហ៊ុន Eew9។ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ CEO ថ្មីរូបនេះ ក៏បានប្រកាសមុខជំនួញមួយទៀត គឺលក់ដីនៅផ្លូវជាតិលេខ ៦ A (ខណ្ឌជ្រោយចង្វារ) ដែលក្នុងមួយប្លង់ មានតម្លៃចាប់ពី ២០ម៉ឺនដុល្លារឡើងទៅផងដែរ៕