ឧកញ៉ាបណ្ឌិត គីម ហ៊ាង អ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យយ៉ាងមានសក្ដានុពលម្នាក់ និងជាម្ចាស់ក្រុមហ៊ុន KW Cambodia បានចែករំលែកបទពិសោធន៍របស់លោកផ្ទាល់ចំនួន៥ចំណុច ដែលធ្វើឱ្យអតិថិជនជាច្រើនគាំទ្រក្រុមហ៊ុន និងមានទំនុកចិត្តលើគម្រោងបុរីនានារបស់លោក។
ក្នុងបទសម្ភាសន៍កាលពីពេលថ្មីៗនេះ លោកឧកញ៉ា អគ្គនាយកបុរី វិមានសំណាង បានលើកឡើងថា កត្តាដែលធ្វើឱ្យមានអតិថិជនជាច្រើនគាំទ្រក្រុមហ៊ុនរបស់លោកគឺ៖
១) ប្រវត្តិក្រុមហ៊ុនល្អ៖ ជាក្រុមហ៊ុនមានទុនវិនិយោគច្រើន និងជាក្រុមហ៊ុនជើងចាស់ ដែលមានអ្នកជំនាញលក់ដល់ទៅជាង ៥០០នាក់។
២) ចេះចែកគេចំណេញ៖ មិនលក់ថ្លៃពេក និងលក់តម្លៃធូរជាងគេ ដើម្បីអាចឱ្យអ្នកទិញអាចទទួលបានការចំណេញ ពីការលក់បន្ត។
៣) ការបង់លុយបត់បែន៖ អតិថិជនអាចបង់ជាលុយសុទ្ធ ឬរំលស់ជាមួយធនាគារក៏បាន។
៤) លក់តាមរយៈស្គាល់គ្នា៖ យុទ្ធសាស្ត្រលក់តាមរយៈទំនាក់ទំនងណែនាំបន្តគ្នា ឬស្គាល់គ្នា ដោយមិនពឹងផ្អែកលើការផ្សព្វផ្សាយពាណិជ្ជកម្មច្រើន។
៥) ផលិតផលស្អាត មានគុណភាព៖ បើធ្វើបុរី គឺត្រូវតែមានក្រុមសំណង់ខ្លាំង និងធ្វើឱ្យមានគុណភាពបំផុត។
សូមបញ្ជាក់ថា ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបើកគម្រោងទី១ នៅតំបន់កៀនស្វាយ មានជាង ៣០០ផ្ទះ ដែលទីនោះលោកផ្តោតលើអតិថិជនមានកម្រិតជីវភាពចំណូលក្រោមមធ្យម ហើយមកទល់ពេលនេះលក់អស់ជាង ៧០% រួចហើយ។ ចំណែកឯ បុរី វិមានសំណាង ដែលមានទីតាំងនៅលើមហាវិថីឈ្នះ-ឈ្នះ ជាគម្រោងទី២របស់លោក និងជាគម្រោងលំដាប់អភិជន ដោយមានតម្លៃចាប់ពី ៤០ម៉ឺនដុល្លារ រហូតដល់ ៥លានដុល្លារ លើផ្ទៃដីសរុបប្រមាណ ២៥ហិកតា៕