ឧកញ៉ា ខេមរៈ សិរីមន្ត បរិច្ចាគថវិកា៥០០០ដុល្លារ ជួយព្យាបាលសុខភាពមាត់ធ្មេញ នៅស្រុកបន្ទាយស្រី

ជុំវិញ​ឧកញ៉ា

នៅព្រឹក​ថ្ងៃ​ចន្ទ​ ទី១១ ខែកក្កដា ឆ្នាំ២០២២​នេះ​ ​ឧកញ៉ា ខេមរៈ សិរីមន្ត ​​ម្ចាស់​គម្រោង​ដីឡូត៍​ក្បែរ​ក្រុង​សៀមរាប​ ​​​​បាន​ចូល​រួម​អម​ដំណើរ​លោក​ជំទាវ ពេជ ចន្ទមុន្នី ​​ដែល​បាន​ដឹក​នាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​សម្តេច​តេជោ (TYDA) ​​ចុះ​ទៅ​ព្យាបាល និង​ពិនិត្យ​សុខភាព​មាត់​ធ្មេញ​ជូន​ដល់​សមាជិកា នៃ​សមាគម​កាយ​ឫទ្ធិ​នារី​កម្ពុជា សាខា​ខេត្ត​​សៀមរាប។ ក្នុង​ឱកាស​នោះ​ដែរ លោក​ឧកញ៉ា ​​បាន​ចូល​រួម​ចំណែក​មនុស្ស​ធម៌ ដោយ​បរិច្ចាក​ថវិកា​ចំនួន ​៥០០០​ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ឧកញ៉ា ខេមរៈ សិរីមន្ត ​​បាន​បង្ហោះសារ​លើ​បណ្តាញ​សង្គម​​ហ្វេសប៊ុក នៅ​ព្រឹក​ថ្ងៃ​ចន្ទ​​នេះ​ថា៖ “ខ្ញុំពិតជា​មាន​ក្តីរីករាយណាស់ ដែលបានអមដំណើរ និងបានចូលរួមចំណែកមនុស្សធម៌នូវថវិកា ៥០០០​ដុល្លារ​ ជាមួយ​បងស្រី លោកជំទាវ ពេជ​ ចន្ទមុន្នី​​ ដែលបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ចុះមក​ព្យាបាល​ជំងឺ និង​ពិនិត្យសុខភាពមាត់ធ្មេញ ជូនដល់ក្មួយៗសមាជិកា នៃសមាគ​ម​កាយឫទ្ធិនារីកម្ពុជា​សាខា​ខេត្តសៀមរាប និងអាណាព្យាបាល នៅក្នុងវិទ្យាល័យបន្ទាយស្រី​ កាលពីព្រឹកមិញ”។

គួរ​រំលឹក​ថា កាលពីថ្ងៃទី០៨ កក្កដា ឆ្នាំ២០២២ លោកឧកញ៉ា ខេមរៈ សិរីមន្ត ​ទើប​តែ​​ពង្រីក​អាជីវ​កម្ម​របស់​ខ្លួន​បន្ថែម​មួយ​កម្រិត​ទៀត​​ ដោយ​បានចុះកិច្ចព្រមពៀងជាមួយក្រុមហ៊ុន LaMoo BBQ Cambodia បើក​អាជីវកម្មសាច់គោ និងសាច់ចៀមអូស្ត្រាលីអាំងបែបបាប៊ីឃ្យូ ដែលកំពុងតែល្បីល្បាញ និងពង្រាយសាខា​ជាច្រើន ​ក្នុងរាជធានីភ្នំពេញ​ផង​ដែរ៕