អ្នកជំនាញសេដ្ឋកិច្ចអំពាវនាវឲ្យពលរដ្ឋសន្សំសំចៃចំណាយលើការប្រើប្រាស់ ពិសេសថ្លៃប្រេងឥន្ទនៈ

សង្គម​ និង​សេដ្ឋកិច្ច

អ្នកវិភាគ​សេដ្ឋកិច្ច លើកឡើងថា រដ្ឋាភិបាលត្រូវគិតគូរពីផលិតកម្ម វិស័យកសិកម្ម ហើយប្រជាពលរដ្ឋខ្លួនឯងត្រូវចូលរួមកាត់បន្ថយការចំណាយលើការប្រើប្រាស់ ពិសេសប្រេងឥន្ទនៈនៅក្នុងស្ថានភាពនៃវិបត្តិសេដ្ឋកិច្ចសកលកើតឡើង ក្រោយសង្គ្រាមរុស្សុី-អ៊ុយក្រែនអូសបន្លាយពេលយូរតទៅទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បញ្ហាសេដ្ឋកិច្ចសកល និងការសម្រុកបញ្ចេញមាសឡើងចង់ជុញទៅក្នុងទីផ្សារអន្តរជាតិ ពីសំណាក់បណ្ដាប្រទេសធំៗជុំវិញពិភពលោក បានញឹងឱ្យតម្លៃមាសនាប៉ុន្មានថ្ងៃកន្លងមកនេះបន្តធ្លាក់ថ្លៃគួរឱ្យកត់សម្គាល់។ ដោយឡែក ក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១១ ខែកក្កដាម្សិលមិញ បានចេញសេចក្ដីជូនដំណឹងថ្មីចុងក្រោយពីតម្លៃប្រេងឥន្ទនៈលក់រាយនៅទូទាំងប្រទេស ​ដោយ​ប្រេងសាំង​ធម្មតា​មានតម្លៃ ៥ ២៥០ ​រៀល ក្នុង​ ១​ លីត្រ ខណៈ​ប្រេងម៉ាស៊ូត ធ្លាក់​មក​នៅត្រឹម ៥ ៦០០ ​រៀល​ ក្នុង ​១ ​លីត្រ។

អ្នកវិភាគសេដ្ឋកិច្ច បណ្ឌិត គី សិរីវឌ្ឍ ប្រធាន​នៃ​មជ្ឈមណ្ឌល​សិក្សា​ចិន នៃរាជបណ្ឌិតសភាកម្ពុជា ស្នើឲ្យប្រជាពលរដ្ឋចូលរួមកាត់បន្ថយការប្រើប្រាស់ ជាពិេសសពាក់ព័ន្ធប្រេងឥន្ទនៈដែលជាដើមហេតុធ្វើឲ្យថ្លៃប្រេងមានការកើនឡើង បើទោះបីមួយរយៈចុងក្រោយនេះតម្លៃប្រេងបានធ្លាក់ចុះក៏ដោយ នៅតែមានភាពមិនប្រាកដប្រជាច្បាស់នៅឡើយ។

លោកថ្លែងថា៖ «សម្រាប់រដ្ឋាភិបាលត្រូវរៀបចំយុទ្ធសាស្រ្តរយៈពេលវែង ពីព្រោះកម្ពុជានៅតែអាចអភិវឌ្ឍវិស័យអចលនទ្រព្យ ហើយរដ្ឋយកចិត្តទុកដាក់ទៅលើការពុះឡូតិ៍ ធ្វើផ្ទះល្វែងលក់ដោយមិនគិតពីផលិតកម្មនៅក្នុងស្រុក និងមិនគិតវិស័យកសិកម្មនោះទេយើងនៅតែនាំចូល ហើយគ្មានអ្វីទទួលទានទេ ខណៈពេលដែលមានវិបត្តិកើតឡើង»។

កាលពី​ចុងខែ​មិថុនា លោកស្រី ម៉ា​រី​យ៉ា​ម សា​លីម ប្រធាន​គ្រប់​គ្រង​ការិយាល័យ​ធនាគារ​ពិភព​លោក​ប្រចាំ​នៅ​កម្ពុជា បានបញ្ជាក់ក្នុង​របាយការណ៍​បច្ចុប្បន្ន​ភាព​ស្តីពី​ស្ថានភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា ថា ការឡើង​ថ្លៃ​ឥត​ស្រាក​​ស្រាន្ត​នៃ​ប្រេងឥន្ធនៈ និង​ស្បៀងអាហារ​លើ​ទីផ្សារ​ពិភពលោក កំពុង​រុញ​អតិផរណា​ឱ្យ​កាន់តែ​ធំ ហើយ​នៅ​កម្ពុជា គ្រួសារ​ក្រី​​ក្រ និង​ងាយ​រងគ្រោះ​ដែល​មិន សូវ​មាន​ប្រាក់​សន្សំ​ទំនងជា​ត្រូវ​រង​ទម្ងន់​នៃ​ផល​លំបាក​ធ្ងន់​ជាងគេ​ពី​សំណាក់​វិបត្តិ​ប្រេង​នេះ​។​

​លោកស្រី​ថ្លែងថា​៖ «​ការឡើង​​ថ្លៃ​ប្រេងឥន្ធនៈ និង​ថ្លៃ​ស្បៀងអាហារ​ពិភពលោក​ដោយសារ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន កំពុងតែ​ថែម​ទម្ងន់​នៃ​ការលំបាក​ទៅលើ​ជនក្រីក្រ ហើយ​វា​ក៏​នឹង​ធ្វើឱ្យ​ការកាត់បន្ថយ​ភាពក្រីក្រ ថម​​ថយ​ល្បឿន​»។

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​​សភា​កម្ពុជា បណ្ឌិត គី សេរី​វឌ្ឍ ​បន្ថែមថា ចំពោះ​ការ​​កើនឡើង​នៃ​អតិផរណា ដោយ​​សារ​តម្លៃ​ប្រេងឥន្ធនៈ​ឡើងថ្លៃ​នេះ​នៅមាន​តិចតួច​នោះទេ អ្វីដែល​គួរឱ្យ​បារម្ភ​ជាងនេះទៀត​នោះ គឺ​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​កម្ពុជា ដោយសារតែ​រោងចក្រ​អគ្គិសនី​មួយចំនួន​នៅ​ប្រើ​ប្រេងឥន្ធនៈ​នៅឡើយ ដែល​ធ្វើឱ្យ​រដ្ឋាភិបាល​ត្រូវ​ចេញ​ខាត​ថ្លៃ​ប្រេង ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន​ស្តុក​គ្រប់គ្រាន់​សម្រាប់​ការ​​ផលិត​អគ្គិសនី ដើម្បី​រក្សា​ថ្លៃ​អគ្គិសនី​មិនឱ្យ​កើនឡើង​៕