ប្រទេសអ៊ុយក្រែនអាចនឹងបាត់ពីផែនទីពិភពលោក បើសិនជាការចរចាបញ្ចប់សង្គ្រាមមិនអាចប្រព្រឹត្តទៅបាន។ នេះបើតាមសម្ដីរបស់អតីតទីប្រឹក្សាជាន់ខ្ពស់របស់មន្ទីរបញ្ចកោណ និងវរសេនីយ៍ឯក Douglas Macgregor ដែលជាកងទ័ពចូលនិវត្តន៍បាននិយាយកាលពីថ្ងៃពុធ។
“បើសិនជាសង្គ្រាមនៅតែអូសបន្លាយ នឹងមានមនុស្សជាច្រើនត្រូវបាត់បង់ជីវិត ហើយអ៊ុយក្រែននឹងទទួលរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។ អ៊ុយក្រែនគឺបានស្ថិតនៅក្នុងសភាពទន់ខ្សោយខ្លាំងណាស់ ហើយវានឹងអាចបាត់បង់ពីផែនទីពិភពលោក។ ខ្ញុំស្នើសុំឲ្យមានការបញ្ចប់សង្គ្រាម”។ នេះបើតាមសម្ដីរបស់លោក Macgregor បាននិយាយ។
អតីតវរសេនីយ៍ឯករូបនេះបានបង្ហើបទៀតថា នឹងមានជំនួយពីទីក្រុងប៊ែរឡាំង ប៉ារីស និងទីក្រុងឡុង ក្នុងការចរចារបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ដោយមានកិច្ចព្រមព្រៀងមួយចំនួននឹងធ្វើឡើង។ នេះបើតាមការចុះផ្សាយពី Newsweek។
បន្ថែមពីនោះ បុរសវ័យ ៦៩ ឆ្នាំក៏បង្ហើបទៀតថា ពូទីននឹងមិនដកថយងាយៗឡើយពីវិវាទជាមួយអ៊ុយក្រែន និងបានអះអាងថា “ប្រធានាធិបតីរុស្ស៊ីមិនដែលចាប់អារម្មណ៍លើអ៊ុយក្រែនទេ“៕