ផ្អាក​ស្ថានីយប្រេង​មួយ​កន្លែង​នៅ​ទួលទំពូង ក្រោយ​សាងសង់​​​មិនស្របតាមប្លង់បច្ចេកទេស

អាជីវកម្ម

ក្រសួងរ៉ែ និងថាមពល បាន​ចេញសេចក្តី​ណែនាំ​ឲ្យ​ផ្អាក​ការ​សាងសង់​ស្ថានីយប្រេងឥន្ធនៈ​មួយ​កន្លែងដែលមានស្លាកយីហោ «ភីធីធី ទួលទំពូង» ស្ថិតនៅភូមិ១ សង្កាត់ទួលទំពូង ខណ្ឌចំការមន ក្រោយ​រកឃើញ​សាងសង់​មិនសមស្របតាមប្លង់បច្ចេកទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងលិខិតមួយច្បាប់​​របស់​ក្រសួងរ៉ែ និង​ថាមពល បានបញ្ជាក់ថា ស្ថានីយប្រេង​ឥន្ធនៈ​ដែលមានម្ចាស់ឈ្មោះ​ រស់ រដ្ឋា កំពុងសាងសង់មិនសមស្របតាមប្លង់បច្ចេកទេសរៀបចំសុវត្ថិភាពស្ថានីយ ដែលត្រឹមត្រូវតាមសារាចរ របស់ក្រសួងរ៉ែ និងថាមពល។

ក្រសួងរ៉ែ និងថាមពល ណែនាំឱ្យម្ចាស់ស្ថានីយ​ត្រូវ​ធ្វើការសាងសង់ស្ថានីយឱ្យបានសមស្របតាមប្លង់បច្ចេកទេសរៀបចំសុវត្ថិភាពស្ថានីយដែលក្រសួងបានឯកភាព និងកែសម្រួលលក្ខណៈបច្ចេកទេសដែលបាន​សាងសង់​រួចឱ្យបានត្រឹមត្រូវ​តាម​ចំណុច​ខាងក្រោមនេះ៖

*ទី១៖ ទីតាំងពោងកប់ប្រេងឥន្ធនៈ ត្រូវស្ថិតនៅចម្ងាយអប្បបរមា ៦ម៉ែត្រពីលំនៅដ្ឋាន
*ទី២៖ ត្រូវសង់របងជញ្ជាំងបាំងជិតធ្វើពីវត្ថុធាតុមិនងាយឆាបឆេះ និងមានកម្ពស់អប្បបរមា ៣ម៉ែត្រ នៅរបងព្រំដីស្ថានីយដែលជាប់នឹងព្រំដីលំនៅដ្ឋាន (ប៉ែកខាងត្បូង)។

ក្នុងករណីម្ចាស់ស្ថានីយ ធ្វើការកែសម្រួលលក្ខណៈបច្ចេកទេសដូចបានរៀបរាប់ខាងលើ ការរៀបចំលក្ខណៈបច្ចេកទេសសុវត្ថិភាពស្ថានីយនេះ នឹងមានភាពសមស្របតាមសារាចររបស់ក្រសួងរ៉ែ និងថាមពល៕