ឱកាសពិសេស ម្ចាស់សហគ្រាសនិងធុរកិច្ចបង្កើតថ្មីចូលរួមដាក់តាំងពិព័រណ៍អា៊សាន​-ចិន

សង្គម​ និង​សេដ្ឋកិច្ច

កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញនេះ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានចេញសេចក្តីជូនដំណឹង​ស្ដីអំពីការដាក់តាំងផ្សព្វផ្សាយផលិតផល​ និង សេវាកម្មតាមរយៈថ្នាល CAMEX។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាពនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានជូនដំណឹងដល់ម្ចាស់សហគ្រាស និងធុរកិច្ចបង្កើតថ្មីដែលមានផលិតផល និងសេវាកម្ម អាចយកទៅដាក់តាំងផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់ខ្លួនតាមរយៈថ្នាល The China-ASEAN Mercantile Exchange (CAMEX) ដែលជាថ្នាលធុរកិច្ចត្រូវបានបង្កើតឡើងដើម្បីបង្កើនការដោះដូរ និងសម្រួលពាណិជ្ជកម្មតាមរយៈអនឡាញ និងផ្ទាល់រវាងសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសនៅក្នុងតំបន់អាស៊ាន នឹងផ្តល់ជូននូវការដាក់តាំងផលិតផល និងសេវាកម្មចំនួន០២ឆ្នាំ ដោយឥតគិតថ្លៃ នៅក្នុងកម្មវិធី The China-ASEAN Expo (CAEXPO) ។

CAEXPO គឺជាព្រឹត្តិការណ៍ពិព័រណ៍ធុរកិច្ច ដែលបាន បង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំនៃបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ជាមួយនឹងថ្នាក់ដឹកនាំនៃ សាធារណរដ្ឋប្រជាមានិតចិននៅក្នុងកិច្ចប្រជុំកំពូលនាខែតុលា ឆ្នាំ២០០៣។

 ចំពោះម្ចាស់សហគ្រាសដែលមាន ចំណាប់អារម្មណ៍ អាចស្វែងរកព័ត៌មានបន្ថែមនៅក្នុងគេហទំព័រ http://www.csilp.com ឬទំនាក់ទំនងផ្ទាល់ទៅ កាន់លោក Simon Liao តាមរយៈទូរស័ព្ទលេខ 088 266 6318 និងអ៊ីមែល [email protected]