ថ្នាក់ដឹកនាំកំពូលៗ ៥រូប ធ្លាប់ទទួលបានគោរមងារ «ឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ឥស្សរជន ពាណិជ្ជករ ដែលត្រូវបានព្រះមហាក្សត្រ ត្រាសប់ង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» កាលពីដើមឡើយមិនប្រកាន់ថា បុគ្គលនោះស្ថិតនៅក្នុងដំណែងកំពូលណាមួយនោះឡើយ ឲ្យត្រូវមានលក្ខខណ្ឌគ្រប់គ្រាន់គឺនាយករដ្ឋមន្រ្តីស្នើព្រះមហាក្សត្រផ្តល់គោរមងារជូនដើម្បីជាការតបស្នងដល់ការចូលរួមចំណែកកសាង និងអភិវឌ្ឍជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាយ៉ាងដាច់ណាត់មិនឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់របស់កម្ពុជា មានទាហាន នគរបាល និងកងរាជអាវុធហត្ថ មានងារជា «ឧកញ៉ា» តទៅទៀតនោះទេ។

សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធណា ដែលមានងារជា «ឧកញ៉ា» ធ្វើការជ្រើសរើសជាបន្ទាន់ថាតើត្រូវយកងារ «ឧកញ៉ា» ឬយកតួនាទីរបស់ខ្លួន។

សារព័ត៌មានឧកញ៉ាញូស៍ សូមបើកបង្ហាញទម្លាយបញ្ជីឈ្មោះថ្នាក់ដឹកនាំកំពូលៗ ៥រូប ធ្លាប់មានគោរមងារឧកញ៉ា រួមមាន៖

១- សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទទួលបានគោរមងារឧកញ៉ា តាមរយៈព្រះរាជក្រឹត្យ នស/រកត/០៩៩៦/០៦៩ ចុះថ្ងៃទី១៤ ខែ៩ ឆ្នាំ១៩៩៦ ។

២- ​ឯកឧត្តម គន់ គីម  ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារឧកញ៉ា តាមរយៈព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៩៩៦/០៧១ ចុះថ្ងៃទី១៤ ខែ៩ ឆ្នាំ១៩៩៦ ។

៣- ឧត្ដមសេនីយ៍ត្រី ម៉ា ឈឿន ទទួលបានគោរមងារឧកញ៉ា នៅថ្ងៃទី២៥ ខែ២ ឆ្នាំ១៩៩៨ តាមរយៈព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០២៩៧/១៣ ។

៤-​ នាយ​ឧត្តមសេនីយ៍ ​សែម ​សុវណ្ណនី​ អគ្គ​នាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព នៃក្រសួងការពារជាតិ។ លោកត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារឧកញ៉ា តាមរយៈព្រះរាជក្រឹត្យ​លេខ នស​/​ករ​ត​/០៦០១/២០៧ ចុះថ្ងៃទី២២ ខែ៦ ឆ្នាំ២០០១។

៥- ​ នាយ​ឧត្តមសេនីយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​គ​របាល​ជាតិ​ ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន​ ទទួលគោរមងារឧកញ៉ា នៅថ្ងៃទី៥ ខែ៣ ឆ្នាំ២០០២ តាមរយៈព្រះរាជក្រឹត្យ នស/រកត/០៣០២/០៥៧ ។

ក្រៅពីនោះ ក៏នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំ​ការ​ ក្រសួងការពារជាតិ និងអគ្គ​មេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ លោក អ៊ុយ សារិន និង​មេបញ្ជាការ​រង​កងទ័ពជើងគោក និង​​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី២ លោក ជឿន សុវណ្ណថា ជាដើម៕