ឧកញ៉ា ខេមរៈ សិរីមន្ត ទទួលបានការតែងតាំង​ជាសមាជិកគាំទ្រពេញសិទ្ធិ នៃសមាគមកាយឫទ្ធិនារីកម្ពុជា

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ខេមរៈ សិរីមន្ត និងភរិយារបស់លោក (លោកជំទាវ គួយ ផល្លី) ត្រូវបាន​លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី អគ្គស្នងការ​សមាគម​កាយ​ឫទ្ធិ​នារី​កម្ពុជា សម្រេចតែងតាំង​​​ជា​សមាជិក​គាំទ្រ​ពេញសិទ្ធិ​នៃ​សមាគម​កាយ​ឫទ្ធិ​នារី​កម្ពុជា​ ដើម្បី​ចូល​រួម​ជួយ​ការងារ​សង្គម ជួយ​ដល់កុមារី និង​យុវតីកម្ពុជា ឱ្យមានសមត្ថភាព សីលធម៌ និងគុណធម៌ ព្រម​ទាំង​ជួយ​អភិវឌ្ឍ​សង្គម​ជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា សិរីមន្ត អគ្គនាយកក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ ខេមរៈ សិរីមន្ត ​​បាន​សរសេរ​​ថា​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា៖ “ជាមហាកិត្តិយសសម្រាប់ខ្ញុំ និងភរិយា ដែលបងស្រី​អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានតែងតាំង​យើងខ្ញុំជាសមាជិក​គាំទ្រពេញសិទ្ធិ។ ជានិច្ចជាកាលបងស្រីអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា តែងតែខិតខំឱ្យអស់​លទ្ធភាព ដើម្បីជួយដល់កុមារី និងយុវតី កម្ពុជាឱ្យមានសមត្ថភាព សីលធម៌ គុណធម៌ ដើម្បីចូលរួមអភិវឌ្ឍ​សង្គមជាតិ”។

គួរ​រំឭក​ថា ​កាល​ពី​ថ្ងៃ​ចន្ទ​ ទី១១ ខែកក្កដា ឆ្នាំ២០២២​នេះ​ ​ឧកញ៉ា ខេមរៈ សិរីមន្ត ​​ម្ចាស់​គម្រោង​ដីឡូត៍​ក្បែរ​ក្រុង​សៀមរាប​ ​​​​បាន​ចូល​រួម​អម​ដំណើរ​លោក​ជំទាវ ពេជ ចន្ទមុន្នី ​​ដែល​បាន​ដឹក​នាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​សម្តេច​តេជោ (TYDA) ​​ចុះ​ទៅ​ព្យាបាល និង​ពិនិត្យ​សុខភាព​មាត់​ធ្មេញ​ជូន​ដល់​សមាជិកា នៃ​សមាគម​កាយ​ឫទ្ធិ​នារី​កម្ពុជា សាខា​ខេត្ត​​សៀមរាប។ ក្នុង​ឱកាស​នោះ​ដែរ លោក​ឧកញ៉ា ​​ក៏​បាន​ចូល​រួម​ចំណែក​មនុស្ស​ធម៌ ដោយ​បរិច្ចាក​ថវិកា​ចំនួន ​៥០០០​ដុល្លារ​ផងដែរ៕