នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រុមហ៊ុន ហួត ជា សាខាខេត្តឧត្តរមានជ័យបានបេីកសម្ពោធជាផ្លូវការហេីយ ក្រោមអធិបតីភាពលោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហួត ជា ផ្គត់ផ្គង់គ្រឿងសំណង់គ្រប់ប្រភេទ។
សូមបញ្ជាក់ថា ក្រុមហ៊ុន ហ៊ួត ជា មានគោរពគោលការណ៍សំខាន់ៗបីយ៉ាង«ទី១ សុចរិតភាព និងទំនុកចិត្ត ទី២ទំនួលខុសត្រូវ និងសេវាងាយស្រួល ទី៣ ធ្វើអាជីវកម្មសហការគ្នាយូរអង្វែង បូករួមទាំងមានការចែកទានដល់លោកតា លោកយាយ ពីលោកអគ្គនាយក ក្រុមហ៊ុន ហ៊ួត ជា ផ្ទាល់ផងដែរ»។
លោកឧកញ្ញា ហួត ជា បានបង្កើតពាក្យមួយឃ្លាដ៏មានអត្ថន័យគឺ«ប្ដូរពីផឹកសុរា មកចែកទានជូនលោកយាយលោកតា» ហើយ លោកឧកញ្ញា ហួត ជា ក៍បានជូនពរជ័យឲ្យសាខាឧត្តរមានជ័យ រកសុីមានបានផងដែរ។
ដោយទទូលបានការគាំទ្រ ពីអតិថិជន និងដៃគូរអាជីវកម្ម ព្រមទាំងសម្លឹងឃើញនូវសក្តានុពលក្នុងទីផ្សារកើនឡើងផ្នែកគ្រឿងសំណង់ក្រុមហ៊ុន ល្បីឈ្មោះមួយនេះ មានផែនការពង្រីកសាខាអាជីវកម្មរបស់ខ្លួន ៥០ទៅ ១០០សាខាក្នុងឆ្នាំ ២០២០នេះ៕