ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៃចក្រភពអង់គ្លេសបានប្រព្រឹត្តទៅកាលពីថ្ងៃពុធម្សិលមិញ ហើយអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ Rishi Sunak ទទួលបានសម្លេងគាំទ្រច្រើនបំផុត សម្រាប់ជុំតំបូង។ នេះបើតាមការចុះផ្សាយពី BBC។
លោក Rishi ទទួលបានសម្លេងគាំទ្រ ៨៨ ដោយមានរដ្ឋមន្ត្រីពាណិជ្ជកម្ម Penny Mordaunt ឈរនៅតំណែងលេខ ២ ជាមួយសន្លឹកឆ្នោត ៦៧ ខណៈរដ្ឋមន្ត្រីការបរទេស Liz Truss នៅលេខរៀងទី ៣ ជាមួយសំឡេងគាំទ្រ ៥០។
ការបោះឆ្នោតបន្ទាប់នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ហើយនឹងបន្តជម្រុះបេក្ខភាពឈរឈ្មោះរហូតសល់ ២ រូបនៅចុងសប្ដាហ៍បន្ទាប់ ហើយសមាជិកនៃគណបក្សអភិរក្សនិយមដែលមានប្រមាណ ១៦០ ០០០ នាក់នឹងសម្រេចជ្រើសយកបេក្ខភាពចុងក្រោយម្នាក់ មកកាន់តំណែងជាប្រធានបក្ស និងជានាយករដ្ឋមន្ត្រីថ្មីនៃចក្រភពអង់គ្លេស។
សូមជម្រាបដែរថា ការប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស នឹងធ្វើឡើងជាផ្លូវការនៅថ្ងៃទី ០៥ សីហាខាងមុខ៕