លោកស្រីបណ្ឌិត ងឿន ផល្លីនពោធីតា នាយិកាសាលាអន្តរជាតិ អេស អាយ អេស (SIS) យល់ថាកិត្តិយសដ៏ល្អបំផុតនោះ គឺជាការបំពេញប្រយោជន៍ដល់ខ្លួនឯង អ្នកដទៃ និងសង្គមជាតិ។
នាយិកា ក្រុមហ៊ុន ធីតា អេស អាយ អេស អេឌ្យូខេសិន រូបនេះ បានសរសេរសារលើបណ្តាញសង្គមនៅរសៀលថ្ងៃព្រហស្បតិ៍នេះថា៖ “កិត្តិយសដែលល្អប្រសើរបំផុតនោះ គឺការបំពេញប្រយោជន៍ព្រមៗគ្នាដល់ខ្លួនឯង អ្នកដទៃ និងសង្គមជាតិ”។ លោកស្រី ងឿន ផល្លីនពោធីតា តែងតែចែករំលែកទស្សនៈល្អៗលើបណ្តាញសង្គម ដល់យុវជន និងសាធារណៈជន ដើម្បីជាបំណិនជីវិតល្អៗឆ្ពោះទៅរកភាពជោគជ័យ។
គួរបញ្ជាក់ថា សាលាអន្តរជាតិ SIS ជាសាលាដ៏ធំ និងទំនើបមួយនៅកម្ពុជា ដែលមានសាស្ត្រាចារ្យល្អៗ ស្របតាមស្តង់ដាអន្តរជាតិ និងមានការទទួលស្គាល់យ៉ាងពេញលេញពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈប្រកាសចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០០៦។ សាលាអន្តរជាតិ SIS មានបើកបង្រៀនចាប់ពីកម្រិតមត្តេយ្យសិក្សាដល់មធ្យមសិក្សាទុតិយភូមិ ថ្នាក់ទី១២ និងថ្នាក់ភាសាអង់គ្លេសទូទៅគ្រប់កម្រិត៕