ណែនាំឱ្យស្គាល់កូនប្រុសស្រី និងកូនប្រសារ របស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី គឺជាអគ្គនាយក​ក្រុមហ៊ុន​ ម៉ុងឫទ្ធីគ្រុប ដែលជាក្រុមហ៊ុន​កសិ-ឧស្សាហកម្ម​ធំ​បំផុត​​​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា និង​​​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​កំពូល​ទាំង​៥ នៅ​អាស៊ី​អាគ្នេយ៍។ ​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្ងៃ​នេះ​ ឧកញ៉ាញូស៍ សូម​បង្ហាញ​ជូន​នូវ​សមាសភាព​កូនប្រុសស្រី និង​កូន​ប្រសារ​របស់​អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី ដូច​ខាង​ក្រោម៖

១. លោកជំទាវ ម៉ុង សុធា៖ ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ (ស្វាមី) អគ្គនាយករង ក្រុមហ៊ុន​ ម៉ុងឫទ្ធីគ្រុប


២. ឧកញ៉ា ម៉ុង រិទ្ធថា អគ្គនាយករង ក្រុមហ៊ុន​ ម៉ុងឫទ្ធីគ្រុប៖ លោកជំទាវ ហេង ឆេងហួច (ភរិយា)


៣. លោក ម៉ុង ចាន់ថន អគ្គនាយករង ក្រុមហ៊ុន​ ម៉ុងឫទ្ធីគ្រុប៖ លោកស្រី ព្រាប លក្ខណា (ភរិយា)


៤. លោក ម៉ុង ចាន់ថុល អគ្គនាយករង ក្រុមហ៊ុន​ ម៉ុងឫទ្ធីគ្រុប៖ លោកស្រី ជា ដានី (ភរិយា)

គួរបញ្ជាក់ថា ក្រុមហ៊ុន ម៉ុងឫទ្ធី គ្រុប មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៧​ទៀត ដែល​​អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី មាន​កូនប្រុសស្រី និង​កូន​ប្រសារ​ជួយ​ជ្រោមជ្រែង។ ក្រុមហ៊ុន​ទាំង​នោះ​មាន​ដូច​ជា៖ ក្រុមហ៊ុនសំណង់ក្មេងវត្ត ត្រូវបានបង្កើតឡើងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៩៦, ក្រុមហ៊ុន ម៉ុងឫទ្ធី វិនិយោគដំណាំដូងប្រេងកម្ពុជា (MRICOP) បានចុះបញ្ជីជាផ្លូវការនៅថ្ងៃទី៩ ខែមករា ឆ្នាំ១៩៩៦, ក្រុមហ៊ុន កំពង់ផែឧកញ៉ាម៉ុង ត្រូវបានចុះបញ្ជីជាផ្លូវការ​នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០០៣, ក្រុមហ៊ុន ម៉ាល់ធីកូ អិមអេស (កម្ពុជា) បានចុះបញ្ជីជាផ្លូវការនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៨, ក្រុមហ៊ុន អិមភីក អេស៊ីអិមស៊ី (កម្ពុជា) បានចុះបញ្ជីជាផ្លូវការនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១០, ក្រុមហ៊ុន អិមអធី រ៉ាប់ប៊ឺរ ផ្លានថេសិន បានចុះឈ្មោះជាផ្លូវការនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១០ និង​ក្រុមហ៊ុន ឃីងឌឹមហ្រ្វ៊ូត អ៊ីនធើណេសិនណល៕